កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ជារៀងរាល់ឆ្នាំ កម្មវិធីប្រគល់ពានរង្វាន់ដ៏ល្បី Mnet Asian Music Awards (MAMA) តែងតែប្រគល់ពានរង្វាន់ ជូនទៅដល់តារាៗ ជាច្រើនដែលបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងមួយឆ្នាំៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តែងតែជាមានតារាម្នាក់ ឬក្រុមចម្រៀងមួយក្រុម ដែលជាម្ចាស់បទចម្រៀងល្បីបំផុត ឡើងទទួលពានរង្វាន់ Song Of The Year។
ពានរង្វាន់ប្រចាំឆ្នាំ ឬពាន Daesang ប្រភេទនេះ ជាពានដែលតារាៗជាច្រើនប្រាថ្នាចង់បាន ព្រោះតែវាបានបញ្ជាក់ថា បទចម្រៀងរបស់ពួកគេ គឺពិតជាទទួលបានភាពជោគជ័យ ទាំងការលក់ ការបោះឆ្នោតគាំទ្រនៅលើអ៊ីនធើណែត រួមទាំងការវិនិច្ឆ័យរបស់អ្នករៀបចំកម្មវិធីផងដែរ។
ខាងក្រោមនេះ ជាបទចម្រៀងល្បីៗ ដែលធ្លាប់ទទួលបានពាន Daesang Song Of The Year កាលពីជំនាន់មុន៕
ទស្សនារូបភាព និងវីដេអូខាងក្រោម ៖
១. បទ Bad Girl Good Girl របស់ Miss A (ឆ្នាំ ២០១០)
២. បទ I Am The Best របស់ 2NE1 (ឆ្នាំ ២០១១)
៣. បទ Gangnam Style របស់ PSY (ឆ្នាំ ២០១២)
៤. បទ Bounce របស់ Cho Young Pil (ឆ្នាំ ២០១៣)
៥. បទ Eyes, Nose, Lips របស់ Taeyang (ឆ្នាំ ២០១៤)
៦. បទ BANG BANG BANG របស់ BIGBANG (ឆ្នាំ ២០១៥)