កូរ៉េខាងត្បូង៖ បន្ទាប់ពីប្រកាសលែងលះគ្នាយ៉ាងគួរឲ្យភ្ញាក់ផ្អើលមិនបានប៉ុន្មានផង តារាសម្តែងប្រុស Ahn Jae Hyun ក៏ស្រាប់តែបានចាប់ផ្តើមបន្តថតរឿងថ្មី ស្របពេលដែលកំពុងតែមានភាពចម្រូសចម្រាស និងការរិះគន់ពីមហាជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះតារាសម្តែងទើបតែលែងប្រពន្ធក្តៅៗរូបនេះ ក៏បានផ្តល់បទសម្ភាសន៍មួយជាមួយនឹងខាងកាសែត Osen ពាក់ព័ន្ធទៅនឹងផលវិបាកនៃការថតខ្សែភាពយន្តថ្មីរបស់លោក ចំណងជើងថា « People With Flaws» ដោយឡែក ក្នុងនោះគេស្រាប់តែកត់សម្គាល់ឃើញថា តារាប្រុសរូបនេះ មានការប្រែប្រួលរូបរាងច្រើន ដោយស្រកទម្ងន់ជាងមុន និងស្បែកមុខសាច់ឈាម ហាក់បីដូចជាមិនស្រស់ថ្លាដូចកាលពីមុនឡើយ។
មិនថាយ៉ាងណា ក្នុងនោះលោក Ahn Jae Hyun បានបង្ហើបប្រាប់ថា៖
មិនតែប៉ុណ្ណោះ លោក Ahn Jae Hyun បានបន្តទៀតថា លោកនឹងព្យាយាមខំប្រឹងប្រែង ឲ្យអស់សមត្ថភាពសម្តែងខ្សែភាពយន្តមួយនេះ រហូតដល់ទីបញ្ចប់ លោកនឹងមិនធ្វើឲ្យគ្រប់គ្នាខកចិត្តចំពោះលោកឡើយ៕