ក្រោយជួយក្រុមឡើងវគ្គ១៦ក្រុមចុងក្រោយ ព្រឹត្តិការណ៍ Champions League លោក Mourinho បានបោះសម្ដីមួយឃ្លាថា…

//s5.kh1.co/98/989af580388998edd046fea912aa9333c70da35c.jpg
កីទ្បា

 ១២-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់លោក Jose Mourinho បាននិយាយថា គ្មានក្រុមណាបន់ស្រន់ចង់ជួប Spur នៅ Champions League វគ្គ១៦ក្រុមចុងក្រោយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុម Tottenham បានរងបរាជ័យក្រោមថ្វីជើងក្រុម Bayern Munich ក្នុងការប្រកួតជុំចុងក្រោយវគ្គចែកពូល ព្រឹត្តិការណ៍ Champions League ដោយលទ្ធផល ៣ទល់នឹង១ កាលពីរាត្រីថ្ងៃអង្គារម្សិលមិញនេះ តែទោះជាយ៉ាងណាពួកគេបានកក់កៅអីទៅលេងវគ្គ១៦ក្រុមចុងក្រោយរូចទៅហើយ ដោយឈរលេខ២ក្នុងពូល​ B។

តារាងពិន្ទុក្នុងពូល B
តារាងពិន្ទុក្នុងពូល B

យ៉ាងណាមិញក្រុមលោក Mourinho អាចនឹងប៉ះក្រុមខ្លាំងៗផ្សេងទៀតនៅជុំបន្ទាប់រួមមានក្រុម Paris Saint-Germain, Juventus, Barcelona, Leipzig, Real Madrid ឬ Valencia ប៉ុន្តែគ្រូបង្វឹកវ័យ៥៦ឆ្នាំរូបនេះ មិនញញើតនឹងក្រុ​មទាំងនោះទេ ដោយលោកមានជំនឿជឿជាក់យ៉ាងមុតមាំថាក្រុមរបស់លោក នឹងមានឱកាសឡើងទៅវគ្គ៨ក្រុម ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

លោក Mourinho បាននិយាយក្រោយបញ្ចប់ការប្រកួតកាលពីម្សិលមិញថា៖

  លោក Jose Mourinho
  លោក Jose Mourinho

"ពួកយើងជាក្រុមដែលបញ្ចប់ចំណាត់ថ្នាក់លេខ២ក្នុងពូល តែខ្ញុំគិតថាក្រុមដែលបញ្ចប់ចំណាត់ថ្នាក់លេខ១ នឹងមិនបន់ស្រន់ចង់ប៉ះពួកយើងនោះទេ។ ព្រោះពួកយើងជាក្រុមដែលខ្លាំងបំផុត ក្នុងចំណោមក្រុមដទៃទៀតដែលឈរលេខ២។ សេចក្ដីប្រាថ្នារបស់ខ្ញុំគឺ ពួកយើងនឹងអាចឡើងទៅវគ្គ៨ក្រុម ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលជាការប្រកួត ដែលពួកយើងចង់បាន៕"

ប្រភព៖ metro

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T