ខេត្តសៀមរាប ៖ យុវជនម្នាក់ត្រូវបានក្រុមគ្រួសារប្តឹងឱ្យសមត្ថកិច្ចចាប់ដាក់គុក ខណៈបានរួមរ័ក្សជាមួយកូនខ្លួនបានសម្រេចបង្កឱ្យមានការងើយឆ្ងល់ថា គូរស្នេហ៍១គូស្ម័គ្ររួមភេទជាគ្នា នេះបានយល់ព្រមគ្នាសោះតែបែរជាខុសខាងប្រុសទៅវិញ ។ ហេតុការឃាត់ខ្លួនយុវជននេះបានកើតឡើងនៅវេលាម៉ោង០៤និង០០នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅអធិការនគរបាលស្រុកពួក ខណៈកម្លាំងជំនាញបានហៅមកសួរហើយសុំគោលការណ៍ព្រះរាជអាជ្ញាទើបសម្រេចឱ្យឃាត់ខ្លួន ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានប្រាប់ថា ក្មេងស្រីជនរងគ្រោះឈ្មោះ អ.នស.វ អាយុ១៥ឆ្នាំ សព្វថ្ងៃស្នាក់នៅភូមិគំរូ ឃុំល្វា ស្រុកពួក មុខរបររៀបបន្ទប់សណ្ឋាគារ នៅក្រុងសៀមរាប ប្រើគណនីហ្វេសប៊ុកឈ្មោះ សាវឿន សៀមរាប បានទាក់ទងស្រលាញ់គ្នារយៈពេល១ខែតាមបណ្ដាញសង្គមហ្វេសប៊ុក(ឆាត)ទៅមកជាមួយបុរសឈ្មោះ ពឿយ ពៅ ហៅក្រៅ ញាស់ អាយុ១៩ឆ្នាំ រស់នៅភូមិគោកថ្មី ឃុំដូនកែវ ស្រុកពួក សព្វថ្ងៃស្នាក់នៅភូមិផ្ទះឈ្មោះ ចម ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក មុខរបរជាសន្តិសុខ ប្រើគណនីហ្វេសប៊ុកឈ្មោះ Kon Pov ។
លោកបានបញ្ជាក់ថា ពួកគេស្រលាញ់គ្នាហើយណាត់ជួបគ្នាលើកដំបូងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅបារាយណ៍ខាងលិច និងបានស្ម័គ្រចិត្តរួមភេទ លើកទី១នៅទីនោះតែម្តង(ក្នុងព្រៃផ្លូវឡើងខាងត្បូង)បារាយណ៍ ។ លុះដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ពួកគេបានណាត់គ្នាម្តងទៀតតាមឆាតហ្វេសប៊ុកដដែលដោយជួបគ្នាពេលល្ងាចដល់យប់បានដេករួមភេទជាមួយគ្នាម្តងទៀតនៅផ្ទះឈ្មោះ ចម ក្នុងភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក ។
លុះព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ពួកគេដេករួមភេទនៅលើផ្ទះឈ្មោះ ចម ភូមិបឹងខ្នារ ដដែល ទើបនៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ គ្រួសារខាងស្រីបានរកកូនឃើញនាំខ្លួនទាំងពីរទៅដាក់បណ្ដឹងនៅកន្លែងអធិការដ្ឋាននគរបាលស្រុកពួកតែម្តង ។
លោកអធិការបានបញ្ជាក់ទៀតថា ចំពោះសំណូមពរម្ដាយខាងស្រីបានសុំទាមទារសំណងជំងឺចិត្តចំនួន៥០០០ដុល្លារ និងអនុវត្តតាមផ្លូវច្បាប់ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
ប្រភព៖ កោះសន្តិភាព