ហ្វីលីពីន៖ គិតត្រឹមព្រឹកថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ម៉ោង ៨:០០ព្រឹក (ម៉ោងនៅក្នុងប្រទេសកម្ពុជា) កម្ពុជាកំពុងតែឈរនៅចំណាត់ថ្នាក់លេខ៧លើតារាងចំណាត់ថ្នាក់មេដាយ ក្នុងចំណោមប្រទេសទាំង ១១ដែលចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្ពុជា បានឈ្នះមេដាយសុរប ៤១គ្រឿង ក្នុងនោះមានមាស៤ ប្រាក់៦ និងសំរឹទ្ធ៣១។ មេដាយមាស ១គ្រឿងបន្ថែមទៀតរបស់កម្ពុជា រកបានកាលពីម្សិលមិញលើប្រភេទកីឡាជឺជីតស៊ូ វិញ្ញាសានារី ទម្ងន់ក្រោម ៤៩គីឡូក្រោម ដោយកីឡាការិនី ខាន់ ចេសា ក្រោយយកឈ្នះកីឡាការិនីហ្វីលីពីននៅវគ្គផ្ដាច់ព្រ័ត្រ។
ប្រទេសដែលកំពុងឈរនៅលេខ១ក្នុងតារាងចំណាត់ថ្នាក់មេដាយគឺម្ចាស់ផ្ទះហ្វីលីពីន ដែលឈ្នះបានមេដាយសរុប ៣៤៥គ្រឿង ក្នុងនោះមានមាស១៣៧ ប្រាក់ ១០២ និងសំរឹទ្ធ១០៦។ ខណៈប្រទេសពីរដែលមិនទាន់អាចឈ្នះមេដាយមាសបានគឺ ឡាវ និង ទីម័រខាងកើត ដោយឡាវឈ្នះបានមេដាយប្រាក់៥ និងសំរឹទ្ធ២៣ ចំណែកឯទីម័រខាងកើតឈ្នះបានមេដាយប្រាក់១ និងសំរឹទ្ធ៥ ប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា ការឈ្នះមេដាយ៤គ្រឿងនៅស៊ីហ្គេមលើកនេះបានបំបែកកំណត់ត្រាចាស់របស់កម្ពុជាកាលពីស៊ីហ្គេម លើកទី២៩ នៅប្រទេសហ្វីលីពីន ដោយពេលនោះកម្ពុជាឈ្នះបានមេដាយមាស៣តែគ្រឿងប៉ុណ្ណោះ ខណៈការប្រកួតព្រឹត្តិការណ៍កីឡាកម្រិតតំបន់អាស៊ីអាគ្នេយ៍ ២ឆ្នាំម្ដងមួយនេះគ្រោងនឹងបិទបញ្ចប់ទៅនៅថ្ងៃទី១១ ខែធ្នូស្អែកនេះ៕