ភ្នំពេញ៖ បន្ទាប់ពី សិទ្ធី នីកា ដែលជាតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព ទទួលបានសមាជិកថ្មី កូនប្រុសមួយរូប មានមុខមាត់គួរឲ្យខ្នាញ់រួចមក បានធ្វើឲ្យហ្វេនៗជាច្រើន ចាំតាមដានពីសកម្មភាពប្រចាំថ្ងៃនាងជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ក្រោយពីសម្រាលកូនហើយ គេឃើញថា សិទ្ធី នីកា មិនមានសម្រស់ប្រែប្រួលបន្តិចណាសោះឡើយ គឹនៅតែមានភាពស្រស់ស្អាត និងកាន់តែលេងខ្លួន បានទាន់សម័យជាងមុនទៀត។
ជាក់ស្ដែង តាមរយៈរូបថតជាច្រើន សន្លឹកក្នុងបណ្ដាញសង្គម នីកា បានតុបតែងខ្លួនយ៉ាងស្រស់សោភា ក្នុងឈុតរ៉ូបពណ៌ផ្កាឈូក អមដោយការផាត់មុខស្រាលៗ រំលេចស្នាមញញឹមស្រស់ប្រិមប្រិយ ពិតជាលេចធ្លោណាស់។
ដោយឡែក អ្នកម្ដាយសម័យថ្មីរូបនេះ បានធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់ ពីសម្រស់របស់នាង ដែលមិនសាកសមជា អ្នកម្ដាយកូនមួយទេ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖