ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា មួយរយៈពេលនេះមានការផ្ទុះការសរសើរយ៉ាងខ្លាំង ជាមួយនឹងស្នាដៃកូនខ្មែរដែលមានវ័យទើបតែ១៧ឆ្នាំ មានស្នាដៃល្អ អាចគូររូបនិងផាត់មុខស្រស់ស្អាតខ្លាំងដូចពិតៗ គួរឲ្យចាប់អារម្មណ៍ខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងកាលពីពេលថ្មីៗនេះ ប្អូនប្រុសរូបនេះក៏បានធ្វើការ បង្ហាញសមត្ថភាពរបស់ខ្លួន តែងមុខមាត់ជូនតារាស្រីដ៏មានប្រជាប្រិយភាព កញ្ញាទេព បូព្រឹក្ស យ៉ាងប្លែកគួរឲ្យចាប់អារម្មណ៍ខ្លាំង ជាមួយនឹងរូបមេអំបៅ ពណ៌ផ្កាឈូក ច្នៃឡើងយ៉ាងគួរឲ្យចាប់អារម្មណ៍។
តាមរយៈវីដេអូដែលបានបញ្ចេញ ឃើញថាប្អូនប្រុសពិតជាមានស្នាដៃល្អពិតៗ ថែមទាំងធ្វើឲ្យតារាស្រីរូបនេះរំភើប និងសរសើរមិនដាច់ពីមាត់ពីស្នាដៃដ៏ល្អរបស់ប្អូន ដែលធ្វើឲ្យនាងបានកែប្រែការតែងខ្លួនរបស់នាងថ្មីមួយទៀត បន្ទាប់ពីការតែងខ្លួនបែបប្លែកៗផងដែរ។
មិនត្រឹមតែប៉ុណ្ណោះអ្នកទស្សនាវីដេអូនេះ ក៏បានពេញចិត្តជាមួយនឹងស្នាដៃរបស់ប្អូនប្រុស ដែលពិតជាល្អខ្លាំង ទើបតែវ័យ១៧ឆ្នាំនោះទេមានស្នាដៃល្អ អាចច្នៃឡើង និងគូររូបបែបប្លែកៗ បានយ៉ាងល្អបែបនេះ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖