កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ក្រុមចម្រៀងបុរសល្បីឈ្មោះ EXO បានបង្ហាញខ្លួននៅក្នុងវគ្គពិសេសមួយ ក្នុងកម្មវិធីជជែកម្សាន្ត «Radio Star» របស់ស្ថានីយ៍ទូរទស្សន៍ MBC ដោយក្នុងនោះមានដូចជាវត្តមានតារាចម្រៀងប្រុស Suho, Baekhyun, Kai, Sehun និង Chanyeol ចំណែកឯ Chen បានបង្ហាញខ្លួនធ្វើជាពិធីករពិសេសផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នាអំឡុងពេលកិច្ចសម្ភាសន៍នេះផងដែរ មេក្រុមរូបសង្ហារបស់ EXO គឺតារាចម្រៀងប្រុស Suho ក៏បាននិយាយទម្លាយពីអារម្មណ៍ពិតរបស់ខ្លួន ដោយលោកមានអារម្មណ៍សាកសៅមិនតិចនោះទេ ដែលខាងផលិតកម្ម SM ចាប់ផ្តើមប្រែប្រូល មិនសូវជាយកចិត្តទុកដាក់ជាមួយនឹងពួកគេដូចកាលពីមុន។
ដោយក្នុងនោះ Suho បាននិយាយថា៖
លោកបន្តទៀតថា៖
មិនតែប៉ុណ្ណោះ ក្រោយឮបែបនេះ សមាជិកក្រុមម្នាក់ទៀតរបស់ EXO តារាចម្រៀងប្រុស Baekhyun ក៏បានបន្ថែមថា៖
តួយ៉ាង ការលើកឡើងរបស់សមាជិកទាងពីរដួងនេះ បានធ្វើឲ្យប្រិយមិត្តទស្សនិកជន មានការខកចិត្តមិនស្ទើរនោះទេ ទៅលើផលិតកម្ម SM Enertainment ដែលពួកគេប្រែប្រួល ទៅជាមិនសូវយកចិត្តទុកដាក់ និងមិនសូវជាមើលថែដិតដល់ ចំពោះក្រុម EXO ដូចកាលពីមុន។
គួរឲ្យដឹងផងដែរថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ ក្រុម EXO ទើបតែComeback នូវអាល់ប៊ុមបទចម្រៀងថ្មីរបស់ខ្លួនចំណងជើងថា «OBSESSION» ផងដែរ៕