ភ្នំពេញ៖ ដូចដែលប្រិយមិត្តជាច្រើន បានដឹងរួចមកហើយថា អ្នកនាង យុគ ចិន្ដា ជាពិធីការិនីដ៏ឆ្នើមមួយរូប មានរូបសម្ផស្សស្រស់ស្អាត មិនចាញ់សិល្បករ ជំនាន់ក្រោយប៉ុន្មានទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលពិសេស បើងាកមើលរូបសម្បត្តិកូនស្រីរបស់ យុគ ចិន្ដា គឺ យុគ ដាពេជ្រ ហៅអម វិញកាន់តែធំពេញក្រមុំស្ដូក មានកម្ពស់ខ្ពស់ទន្ទឹម នឹងម្ដាយទៅហើយ។ លើសពីនេះ អម ពិតជាមានមុខមាត់ស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់។
ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ អ្នកម៉ាក់ និងកូនស្រីស្អាតរូបនេះ បានធ្វើឲ្យហ្វេនៗក្នុងបណ្ដាញសង្គម ភ្ញាក់ផ្អើលមិនស្ទើរទេ ក្រោយពីឃើញរូបភាពជាច្រើនសន្លឹក អមដោយស្ទាយ៍ប្លែកៗស្នាមញញឹមស្រស់ថ្លា និងមានមុខមាត់ស្រដៀងគ្នាខ្លាំងណាស់ សឹងតែមើលច្រឡំគ្នាទៀតផង។
ទន្ទឹមនឹងនេះដែរ យុគ ចិន្ដា ក៏ត្រូវបានគេចាត់ទុកជា អ្នកម្ដាយដ៏រឹងមាំមួយរូប ដែលអាចចិញ្ចឹមមើលថែកូនស្រីបានល្អ និងតែងផ្ដល់ពេលវេលា ដ៏មានសុភមង្គលឲ្យ កូនស្រីជាទីស្រលាញ់ជានិច្ច៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖