អង់គ្លេស៖ លោក Jose Mourinho នឹងត្រូវដឹកនាំក្រុម Tottenham Hotspur ប្រកួតជាមួយនឹងក្រុមចាស់របស់លោក គឺក្រុមបិសាចក្រហម Manchester United នៅយប់នេះ ដែលជាការប្រកួតប្រចាំក្របខណ្ឌ Premier League សប្ដាហ៍ទី ១៥ ដោយលោកសង្ឃឹមថាលោកនឹងទទួលបានការគោរពពីអ្នកគាំទ្ររបស់ក្រុម Man Utd ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះ ត្រូវបានក្លិប Man Utd បណ្ដេញចេញកាលពីចុងឆ្នាំ២០១៨ បន្ទាប់ពីលោកដឹកនាំក្រុមមិនបានល្អក្នុងរដូវកាលពី២០១៨/១៩។ ហើយកាលពីខែមុនលោក ត្រូវបានក្លិប Tottenham តែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប ដោយមកដឹកនាំបន្តពីលោក Mauricio Pochettino។
លោក Mourinho បាននិយាយក្នុងសន្និសីទកាសែតមុនការប្រកួតនៅយប់នេះថា៖
គួររម្លឹកផងដែរថាលោក Jose Mourinho ធ្លាប់ចំណាយពេល២ឆ្នាំកន្លះ ដឹកនាំក្រុមបិសាចក្រហម Manchester United ដោយលោកធ្លាប់ជាជួយក្លិបមួយនេះ ឈ្នះពាន League Cup ១ដង និងពាន Europa League ១ដង៕
ប្រភព៖ Bleacherreport