អាមេរិក៖ ការប្រកួតបវរកញ្ញា Miss Universe តែងធ្វើឡើងជារៀងរាល់ឆ្នាំ ហើយបេក្ខនារីកម្ពុជាក៏បានទៅចូលរួមប្រកួតដណ្តើមជ័យលាភីក៏ដូចជាមុខមាត់ជូនជាតិ ដែលម្នាក់ៗសុទ្ធតែមានសម្រស់ស្អាត និងចំណេះដឹងពេញខ្លួន ជាពិសេសស្គាល់ច្បាស់ពីវប្បធម៌របស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវគ្គដែលពិសេសជាងគេ និងគួរឲ្យចាប់អារម្មណ៍ខ្លាំងដែលគេតែងចង់តាមដានមើលកម្មវិធីមួយនេះ គឺឈុតតំណាងជាតិប្រទេសនីមួយៗ ដែលបង្កប់ជាមួយនឹងអត្ថន័យយ៉ាងជ្រាលជ្រៅនៃប្រទេសរៀងៗខ្លួន។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ឈុតតំណាងជាតិរបស់ប្រទេសឡាវ ត្រូវបានបង្ហាញជាសាធារណៈហើយ ដែលក្នុងនោះមានមហាជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការតុបតែងលម្អឡើងជាមួយនឹងដំរីយ៉ាងធំ ដែលជាតំណាងឲ្យប្រទេសឡាវតែម្តង។ មិនត្រឹមប៉ុណ្ណោះបវរកញ្ញាឡាវ ក៏បានធ្វើការតុបតែក្នុងឈុតប្រពៃណីយ៉ាងសាកសម ស៊ីគ្នាខ្លាំងដែលមួយឈុតនេះពោរពេញដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។
ក្រោយពីបានឃើញឈុតតំណាងជាតិរបស់ប្រទេសឡាវ បានធ្វើឲ្យមហាជនជាច្រើនពិតជាសរសើរខ្លាំង ចំពោះការច្នៃប្រឌិតឡើងយ៉ាងប៉ិនប្រសព្វបែបនេះ តាមរយៈការស្រាវជ្រាវប្រវត្តិនីមួយៗទម្រាំតែចេញជាឈុតដ៏មានន័យបែបនេះឡើង៕
សូមទស្សនារូបភាពខាងក្រោមនេះ ប្រិយមិត្តយល់យ៉ាងណាដែរ?