កុំចេះតែហ៊ាន! ស្ត្រីម្នាក់ធ្វើពុតជាឈឺដើម្បីចង់បានកន្លែងទូលាយនៅលើយន្តហោះ

//s5.kh1.co/6a/6a792794a8050b5b5dca171ca8bac7cd507f90e0.jpg
សង្គម

 ០៣-ធ្នូ-២០១៩ ២ល្ងាច · ៦ ឆ្នាំមុន

អាមេរិក៖ ស្ដ្រីម្នាក់បានធ្វើដំណើរពីទីក្រុង Pensacola ទៅកាន់ទីក្រុង Miami ក្នុងរដ្ឋ Florida ដោយជើងហោះហើរមួយដែលមានឈ្មោះថា American Eagle។ កំឡុងពេលហោះឡើងស្ត្រីម្នាក់នេះបានត្អូញត្អែរពីស្ថានភាពជំងឺរបស់ខ្លួន និងបានស្នើសុំកន្លែងទូលាយសមរម្យមួយនៅលើយន្តហោះ​ ប៉ុន្តែត្រូវបានបុគ្គលិកនៅលើយន្តហោះបដិសេធដោយសារមិនមានកន្លែងទំនេរ។ បន្ទាប់ពីហោះបានមួយម៉ោង អ្នកបើកយន្តហោះក៏សម្រេចចិត្តហោះត្រឡប់ទៅទីក្រុង Pensacola វិញដោយសារស្ត្រីម្នាក់នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យន្តហោះ American Eagle
យន្តហោះ American Eagle

ពេលត្រឡប់មកដល់ទីក្រុង Pensacola វិញបុគ្គលិកនៅលើយន្តហោះដឹងថាស្ត្រីម្នាក់នោះមិនមានជំងឺដូចអ្វីដែលគាត់បានលើកឡើងនោះទេ រួចស្ត្រីម្នាក់នោះត្រូវបានស្នើសុំឲ្យចុះពីយន្តហោះ ប៉ុន្តែគាត់មិនព្រមចុះទៅណាឡើយ ខណៈអ្នកដំណើរឯទៀតបានចាកចេញជាធម្មតា។ បន្តិចក្រោយមកប៉ូលិសក៏មកដល់ និងបាននិយាយជាមួយគាត់ រួចហើយទើបគាត់ព្រមចាកចេញ។ ស្ត្រីរូបនោះត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន និងត្រូវបានបញ្ជូនទៅកន្លែងសុខភាពផ្លូវចិត្ត​។ ប៉ូលិសមិនបានបញ្ចេញឈ្មោះស្ត្រីម្នាក់នោះឡើយ ហើយឥឡូវគាត់ក៏មិនត្រូវបានចោទប្រកាន់ពីបទអ្វីដែរ។

យ៉ាងណាក៏ដោយ នេះជាមេរៀនមួយសម្រាប់អ្នកក្រោយមិនឲ្យយកគម្រូអាក្រក់តាមគាត់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T