ទឹកលាងបន្លែ មានប្រសិទ្ធភាពជម្រះមេរោគ និងជាតិគីមីបានកម្រិតណា?

//s5.kh1.co/6d/6dbc447cb0e991e33984c022fde18cf10afb697b.jpg
នារី

 ០៣-ធ្នូ-២០១៩ ៨ព្រឹក · ៦ ឆ្នាំមុន

បច្ចុប្បន្ន​ព្រោះតែ​បន្លែ​ផ្លែឈើ​សម្បូរ​សារធាតុ​គីមី​ពេក ក៏​មាន​ការ​ផលិត​ទឹក​សម្រាប់​លាង​ជម្រះបន្លែ (ពែម៉ង់កាណាត)។ តើ​ទឹក​លាង​បន្លែ​ដែលលក់​លើ​ទីផ្សារ​សព្វថ្ងៃ​នោះ ពិតជា​អាច​លាង​ជម្រះមេរោគ  ឬជាតិ​គីមីបាន ១០០% ឬ​យ៉ាង​ណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក ចាន់ សេដ្ឋា អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ថា​ទឹក​លាង​បន្លែ​គ្រប់​ប្រភេទ​មិន​អាច​សម្លាប់​មេរោគ ឬ​ជាតិ​គីមី​បាន​ទាំងស្រុង​ឡើយ ហើយ​បើ​យើង​ប្រើប្រាស់​ខុស​ពី​ការ​ណែនាំ​ទៀត សឹង​តែ​មិន​បាន​ទទួល​ផល​អ្វីសោះ។ លោក​ក៏​បន្ថែម​ទៀត​ថា សារធាតុ​គីមី​មិន​អាច​លាង​ជម្រះ​ដោយ​អ្វី​មួយ​ឡើយ គ្រាន់តែ​អាច​កាត់​បន្ថយ​ខ្លះ​ប៉ុណ្ណោះ តែ​យើង​អាច​លាង​ទឹក​ឲ្យ​ច្រើន​ដង។

ដូចនេះ ដើម្បី​សុខុមាលភាព គួរតែ​ញ៉ាំ​បន្លែក្នុង​ស្រុក ព្រោះ​វា​មិន​ចាំបាច់​ត្រូវ​ការ​ប្រើ​ថ្នាំ​ដើម្បី​រក្សា​យូរ​ដូច​របស់​នាំ​ចូល​ពី​ឆ្ងាយ ហើយ​យក​ល្អ​បន្លែបង្ការ​តិចតួច ដូចជា ជី ស្លឹក​ខ្ទឹម ស្លឹក​គ្រៃ ត្រកួន ម្ទេស ស្ពៃ​មួយ​ចំនួន អាច​ដាំ​នៅ​ផ្ទះ​ខ្លួនឯងបាន ហើយសុទ្ធតែ​ងាយស្រួល​ដាំ​ទាំងអស់។

លើស​ពី​នេះ​ទៅ​ទៀត បើ​ចង់​ដឹង​ថា​បន្លែ ឬ​ផ្លែឈើ​ណា​មួយ​មាន​សារធាតុ​គីមី ឬ​អត់ យើង​មិន​អាច​មើល​ដោយ​ភ្នែក​ទទេ ឬ​ប៉ះបាន​នោះ​ទេ ត្រូវ​ឆ្លងកាត់​ការ​ពិសោធ​នៅមន្ទីរពិសោធសិន។ តែ​បើ​តាម​ស្ត្រី​មេផ្ទះ​ខ្លះ គាត់​អាច​ចំណាំ​បាន​តាម​រយៈ​ក្លិន​ថ្នាំ ឬ​បន្លែ​ទុក​យូរ​ហើយ​បែរជា​មិន​ខូច មិន​ប្រែប្រួល​ពណ៌ និង​ខូច​ទ្រង់ទ្រាយ​ក្នុង​នោះ​មាន​ដូចជា​ត្រសក់ សណ្ដែក​បណ្ដុះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T