រាជធានីភ្នំពេញ ៖ នាយប់ថ្ងៃទី២៨ វិច្ឆកា ឆ្នាំ២០១៩ តារាសម្តែងប៉ែន ចំរុង បានបិទបញ្ចប់ជីវិតនៅលីវហើយ ជាមួយអ្នកនាងហ៊ុន ម៉ាណេ កូនក្រមុំដែលមានអាជីពក្រៅសិល្បៈ ។ ពិធីជប់លៀងមង្គលការនេះ ប្រមូលផ្តុំដោយតារាជាច្រើនគ្រប់ជំនាន់ ធ្វើអោយកូនកំលោះក្រមុំបិទមាត់មិនជិត ពេលឃើញញាតិមិត្តរាប់អានយ៉ាងខ្លាំងនៃពេលជីវិតមានន័យពេលនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមការអោយដឹងពី លោកប៉ែន ចំរុង នាថ្ងៃមង្គលការយ៉ាងរីកមុខបានឱ្យដឹងថា ប្រពន្ធរបស់លោកពីដំបូងជាហ្វេនយូរៗទៅ ក៏បានជួបគ្នាហើយ ក៏ចេះតែសួរនាំរហូតមក។ លោកថា យើងតស៊ូមើលចិត្តគ្នាច្រើនខែឆ្នាំ ទំរាំតែពេលនេះ យើងបានចងក្រងចំណង៥ប្រការបាន ។
អ្វីដែលលោករំភើប ភរិយាលោកមិនដែលចេះបើកកកាយពីជីវិតរឿងរ៉ាវដែលលោកជួបដែលបានល្បីពេញស្រុក ហើយនៅតែញញឹមទទួលយក មានរឿងអីនៅក្បែររហូត ។ លោករៀបការហើយក្នុងចិត្តចង់យកកូន៣នាក់ តែអាស្រ័យលើភរិយា ។ ចំពោះសិល្បៈវិញ នៅតែទទួលមិនអាចចោលបាននោះទេ ព្រោះជាអាយុជីវិត បើទោះឆាប់ៗនេះលោកមានគម្រោងបន្ថែមអាជីពថ្មីផ្នែកដីធ្លីក៏ដោយ ។
ចំណែកអ្នកនាង ម៉ាណេ បានអោយដឹងថា អ្នកនាងមិនចេះប្រចណ្ឌនោះទេចំពោះស្វាមី គឺដឹងចរិតគាត់។ នាងនៅតែបើកឱកាសអោយគាត់ប្រឡូកសិល្បៈដដែល ព្រោះគាត់ស្រឡាញ់ ហើយក៏អរគុណមហាជនទាំងអស់នៅតែគាំទ្រ លោកប៉ែន ចំរុង ទោះមានរឿងអី បង្កអោយគាត់នៅតែអាចឈជើងបានល្អ៕
ប្រភព៖ កោះសន្តិភាព