ភ្នំពេញ៖ បន្ទាប់ពីប្រលងរួចឃើញថា បេក្ខភាព X Factorរដូវកាលដំបូង កញ្ញាជាតិ សុច្ចកា កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងនៅក្នុងការងារសិល្បៈដែលមានអ្នកគាំទ្រជាច្រើនចាំគាំទ្រ និងស្រលាញ់សមត្ថភាពរបស់នាងយ៉ាងខ្លាំងតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះត្រឹមរយៈពេលដ៏ខ្លី តារាវ័យក្មេងរូបនេះក៏ចាប់ផ្តើមលេចមុខនៅលើកញ្ចក់ទូរទស្សន៍ តាមរយៈការប្រគុំតន្ត្រីយតូចធំ មមាញឹកខ្លាំងមិនធម្មតានោះទេ។ ក៏ប៉ុន្តែអ្វីដែលកាន់តែរំភើបខ្លាំងជំនួសនាងនោះគឺ តារាស្រីរូបនេះហាក់ដូចជារាសីឡើងស្រឺតៗ ដែលបានរៀបចំពិធីឡើងផ្ទះថ្មីនៅក្នុងថ្ងៃនេះ ដែលបានរៀបចំឡើងយ៉ាងអធិកអធមតែម្តង។
ជាមួយគ្នានេះដែរ ឃើញថានាងបានធ្វើការតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកខ្លាំង នៅក្នុងឈុតប្រពៃណីសូត្រម្តងឡើងផ្ទះនៅក្នុងថ្ងៃនេះ ស្របពេលដែលនាងក៏បានត្រៀម ហៅតារាល្បីៗជាច្រើន ដើម្បីចូលរូមនៅក្នុងកម្មវិធីដ៏ពិសេសរបស់នាងនៅក្នុងថ្ងៃនេះ។
ទន្ទឹមនឹងនេះដែរ បណ្តាហ្វេនៗជាច្រើនក៏បាន នាំគ្នាចូលរួមអបអរសាទរដល់នាងគ្រប់គ្នា ដែលមានវ័យក្មេងបែបនេះសោះតែខំប្រឹងធ្វើការ រហូតទទួលបាននូវអ្វីដែលខ្លួនចង់បានផ្ទះដ៏ធំស្កឹមស្កៃមួយនេះ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖