ភ្នំពេញ៖ ក្រុមហ៊ុនទឹកដោះគោខាប់ My Boy បានដាក់លក់ផលិតផលទឹកដោះគោខាប់ My Boy កញ្ចប់ ២គីឡូក្រាមរបស់ខ្លួន កាលពីខែសីហាកន្លងទៅនេះ ជាមួយនឹងការពេញចិត្តពីសំណាក់អតិថិជនរបស់ខ្លួន ជាពិសេសម្ចាស់ហាងកាហ្វេ និងអ្នកឆុងកាហ្វេជំនាញនានា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា សុវណ្ណ ណាគ្រី ដែលជានាយកគ្រប់គ្រងនៅឦសានកាហ្វេ បានឲ្យដឹងថា៖
«ហាងកាហ្វេរបស់ពួកយើងបានប្រើប្រាស់ទឹកដោះគោខាប់ My Boy ក្នុងការបង្កើតរសជាតិកាហ្វេផ្សេងៗ សម្រាប់អតិថិជនរបស់ពួកយើង ក៏ដូចជារូបមន្តសម្រាប់អតិថិជន ដែលជាម្ចាស់ហាងកាហ្វេថ្មីៗ។ ទឹកដោះគោខាប់ My Boy មានលក្ខណៈពិសេស ខុសពីទឹកដោះគោខាប់ដទៃៗទៀត តាមរយៈការផ្តល់ឱជារសផ្អែមមុត ខាប់ក្រាស់ ឈ្ងុយ ដែលធ្វើឲ្យកាហ្វេទឹកដោះគោនីមួយៗមានអត្តសញ្ញាណខុសៗគ្នា»។
កញ្ញា ណាគ្រី បានបន្តថា៖
«ហើយខ្ញុំរឹតតែពេញចិត្ត នៅពេលដែលក្រុមហ៊ុនទឹកដោះគោខាប់ My Boy បានផ្តល់ជាមួយនឹងដបផ្ទុកទឹកដោះគោដល់អ្នកឆុងកាហ្វេ ពីព្រោះវាពិតជាមានសារៈសំខាន់សម្រាប់ពួកយើងខ្លាំងណាស់ក្នុងការទុកដាក់ ក៏ដូចជាប្រើប្រាស់វាជាដើម»។

លោក Assadej Chanlohakarnkid ជាអ្នកគ្រប់គ្រងផ្នែកលក់នៅតំបន់ឥណ្ឌូឆៃណា នៃក្រុមហ៊ុន FrieslandCampina ដែលមានទីតំាងនៅប្រទេសហូឡង់ បានឲ្យដឹងថា៖
«នេះគឺជាយុទ្ធសាស្ត្រមួយរបស់ក្រុមហ៊ុន My Boy ក្នុងការស្វែងយល់ពីតម្រូវការរបស់អតិថិជន និងផ្តល់ជូនពួកគេនូវអ្វីដែលផ្តល់អត្ថប្រយោជន៍ដល់កិច្ចការងាររបស់គេ»។
លោកបានបន្ថែមទៀតថា៖
«ទឹកដោះគោខាប់ My Boy កញ្ចប់ ២ គីឡូក្រាមមានលក់នៅលើទីផ្សារហើយ ជាមួយការថែមជូនដបច្រក ដូច្នេះអតិថិជនអាចធ្វើការសាកសួរ និងរកជាវបាននៅតាមទីផ្សារក្នុងប្រទេសកម្ពុជា»។

កញ្ញា ណាគ្រី ក៏បានបញ្ជាក់បន្ថែមថា៖
«ក្នុងនាមកញ្ញាជាអ្នកផ្តល់ការហ្វឹកហ្វឺន ទៅលើការប្រកួតឆុងកាហ្វេថ្នាក់ជាតិម្នាក់ ដើម្បីឆុងកាហ្វេដ៏មានឱជារស និងទទួលបានជោគជ័យ អ្នកឆុងកាហ្វេត្រូវការចាំបាច់នូវគ្រឿងផ្សំ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងសម្ភារៈកាហ្វេដែលងាយស្រួលប្រើ ហើយ My Boy ពិតជាបានផ្តល់នូវតម្រូវការទាំងនោះដល់ពួកយើង»។

