ញាក់សាច់! ក្មេងស្រីវ័យជំទង់ម្នាក់ រើសកូនឆ្មាអនាថាពីរក្បាលយកទៅចិញ្ចឹម ច្រើនថ្ងៃក្រោយមកទើបដឹងថាវាជាកូនតោភ្នំទៅវិញ (មានវីដេអូ)

//s5.kh1.co/7d/7d2342774f973827d720e8867c110b866c976ac4.jpg
សង្គម

 ២៨-វិច្ឆិកា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អាហ្សង់ទីន៖ ថ្មីៗនេះ ក្មេងស្រីវ័យជំទង់ម្នាក់ នៅឯប្រទេសអាហ្សង់ទីន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីដឹងថាសត្វចិញ្ចឹមថ្មីរបស់នាងគឺជាកូនតោភ្នំ ហើយមិនមែនជាកូនឆ្មាដ៏គួរឲ្យស្រលាញ់ដូចដែលនាងបានគិតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមសម្ដីរបស់នាង Florencia Lobo បានឲ្យដឹងថា នៅថ្ងៃមួយក្នុងខែកញ្ញាកន្លងទៅនេះ នាងនិងបងប្រុសរបស់នាង បានទៅស្ទូចត្រីកម្សាន្តនៅជិតទីក្រុង Santa Rosa de Leasles ភាគខាងជើងនៃខេត្ត Tucumán។ ពួកគេទាំងពីរបានចាប់អារម្មណ៍ឮសូរសំឡេងយំ ដែលនៅក្បែរនោះ និងបានគិតថាវាជាសំឡេងសត្វបក្សីធ្លាក់ពីលើដើមឈើ។ បន្ទាប់មក ពួកគេទាំងពីរបានដើរទៅមើល ក៏ប្រទះឃើញសត្វចំនួនពីរក្បាលនៅលើដី។ នាង Florencia បានសម្រេចចិត្តយកទៅចិញ្ចឹម ព្រោះនាងជឿថាវាជាកូនឆ្មា ដោយដាក់ឈ្មោះឲ្យពួកវាថា Tito និង Dani។ ក្នុងចំណោមកូនឆ្មាទាំងពីរ មានមួយក្បាលបានងាប់ ក្រោយពីពីរសប្ដាហ៍បន្ទាប់។

ប្រភពបានឲ្យដឹងដែរថា នាង Florencia បានសង្កេតឃើញថា កូនឆ្មា Tito មានសកម្មភាពរហ័សរហួន ចូលចិត្តខាំ និងលោតពីកន្លែងមួយទៅកន្លែងមួយទៀត ប៉ុន្ដែនាងមិនមានការសង្ស័យអ្វីឡើយ។ មិនយូរប៉ុន្មាន គ្រប់យ៉ាងត្រូវបានដឹងច្បាស់ នៅពេលដែល កូនឆ្មា Tito មានរបួសជើង ហើយនាងបានយកវាទៅកាន់ពេទ្យសត្វ​ ដែលបានបញ្ជាក់ថាកូនឆ្មានេះគឺជា កូនតោភ្នំ។

ប្រភពបានបន្ដថា នាង Florencia បានប្រគល់កូនឆ្មារបស់នាង ទៅកាន់មូលនិធិសង្គ្រោះសត្វអាហ្សង់ទីន។ កូនឆ្មា Tito ត្រូវបានគេបញ្ជាក់អត្តសញ្ញាណថា ជាកូនតោភ្នំពូជ Jaguarundi ដែលមានដើមកំណើតនៅខាងអាមេរិកខាងជើង និងអាមេរិកខាងត្បូង។

យ៉ាងណាមិញ កូនតោភ្នំមួយក្បាលនេះ នឹងត្រូវបញ្ជូនទៅកាន់ជំរករបស់វាក្នុងព្រៃវិញ បន្ទាប់ពីទទួលបានការព្យាបាលរបួសជើងរួចរាល់សិន៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

កូនតោភ្នំមួយក្បាលនោះ
កូនតោភ្នំមួយក្បាលនោះ
កូនតោភ្នំមួយក្បាលនោះ
កូនតោភ្នំមួយក្បាលនោះ
កូនតោភ្នំមួយក្បាលនោះ
កូនតោភ្នំមួយក្បាលនោះ
កូនតោភ្នំមួយក្បាលនោះ
កូនតោភ្នំមួយក្បាលនោះ
កូនតោភ្នំមួយក្បាលនោះ
កូនតោភ្នំមួយក្បាលនោះ
កូនតោភ្នំមួយក្បាលនោះ
កូនតោភ្នំមួយក្បាលនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T