និយាយទៅល្អមួយចប់! ក្រោយចប់ការប្រកួត គ្រូទីម័រខាងកើតបានសរសើរក្រុមជម្រើសកម្ពុជាត្រង់ៗថា…

//s5.kh1.co/38/38594bfb20a15a1bb16bf1c87255aa7629c2820c.jpg
កីទ្បា

 ២៨-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ ឆ្នាំបានយកឈ្នះទៅលើក្រុមជម្រើសជាតិទីម័រខាងកើត ៥ទល់នឹង០ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ វិញ្ញាសារបាល់ទាត់បុរស កាលពីថ្ងៃពុធម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ កែវសុខផេង (រូបភាព FFC)
កីឡាករ កែវសុខផេង (រូបភាព FFC)

ក្រោយបញ្ចប់ការប្រកួត គ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើតបានសរសើរដល់ក្រុមជម្រើសជាតិកម្ពុជាថា ជាក្រុមមួយដ៏ល្អ លេងបាល់បានល្អជាមួយនឹងការត្រៀមខ្លួនបានល្អ។

គ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើត បានថ្លែងក្នុងសន្និសិទកាសែតក្រោយប​ញ្ចប់ការប្រកួតថា៖

គ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើត
គ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើត

"ការប្រកួតនេះពិតជាលំបាកសម្រាប់យើង កម្ពុជាគឺជាក្រុមមួយល្អ ពួកគេលេងបាល់ល្អជាមួយនឹងការត្រៀមខ្លួនបានល្អ។"

លោកបានបន្តទៀតថា៖

"៦០នាទីដំបូងក្រុមយើងធ្វើបានល្អ តែបន្ទាប់ពីនោះយើងលេងខុសទីតាំងបន្តិច ប៉ុន្តែនេះគឺជាបាល់ទាត់ យើងបង្កើតកំហុសគឺជារឿងធម្មតា អ្វីដែលត្រូវគិតនោះគឺថែរក្សាកម្លាំងត្រៀមប្រកួតបន្ទាប់ទៀត។"

គួរឲ្យដឹងដែរថាប្រកួតបន្ទាប់របស់ ក្រុមជម្រើសជាតិទីម័រខាងកើតអាយុក្រោម២២ឆ្នាំ នឹងត្រូវប៉ះជាមួយនឹងក្រុមខ្លាំងម៉ាឡេស៊ីអាយុក្រោម២២ឆ្នាំ នៅថ្ងៃទី២ ខែធ្នូខាងមុខនេះ វេលាម៉ោង៧:00 យប់៕

ប្រភពសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T