អង់គ្លេស៖ ក្រុម Tottenham Hotspur ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Tottenham Hotpsur Stadium ទទួលស្វាគមន៍ក្រុមភ្ញៀវ Olympiacos ដែលជាការប្រកួតប្រចាំពូល B ក្នុងព្រឹត្តិការណ៍ Champions League កាលពីរាត្រីថ្ងៃអង្គារម្សិលមិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមទាំងពីរមានឱកាសសម្រុកគ្នាទៅវិញទៅមក ដោយក្រុម្ចាស់ផ្ទះស៊ុតបាន៩ជើងចំគោលដៅ៥ដង សម្រេចទីបាន៤គ្រាប់ ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន៥ជើង ចំគោលដៅ២ដង ទម្លុះសំណាញ់ទីបាន២គ្រាប់។
ក្រុមភ្ញៀវជាអ្នកស៊ុតបើកឆាកនាំមុន២គ្រាប់ ដោយកីឡាករ Youssef El Arabi និងកីឡាករ Ruben Semedo រួចក្រុមម្ចាស់ផ្ទះក៏វាយបកមកវិញបាន៤គ្រាប់ដោយកីឡាករ Dele Alli, Harry Kane (២គ្រាប់),និងកីឡាករ Surge Aurier ។
ដូច្នេះក្រោយបញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Spur យកឈ្នះទៅលើក្រុម Olympiacos ក្នុងលទ្ធផល៤ទល់នឹង២។ តាមរយៈជ័យជម្នះនេះជួយឲ្យក្រុមលោក Mourinho ទទួលបាន៣ពិន្ទុបន្ថែម មានពិន្ទុសរុប១០ពិន្ទុដោយឈរលេខ២ក្នុងពូល B កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ៕
បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖