បាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី MX Muay Xtreme របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៣១ថៃ នៅប្រទេសថៃ កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ កីឡាករកម្ពុជា វឿន វ៉ាន់ (ណាម ម៉ូរ៉ាក់) បានប្រកួតចាញ់កីឡាករម្ចាស់ផ្ទះ CHALONGSEUK ដោយសន្លប់នៅក្នុងទឹកទី១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ និងតែ ៣ទឹកប៉ុណ្ណោះ។ គ្រាន់តែចូលទឹកទី១ភ្លាម ទាំងកីឡាករថៃ CHALONGSEUK និងកីឡាករកម្ពុជា ណាម ម៉ូរ៉ាក់ បានសម្រុកគ្នាខ្លាំងៗតាមរយៈការចេញដៃ និងទាត់ដែលបានធ្វើឲ្យការប្រកួតជក់ចិត្តជាខ្លាំង។ យ៉ាងណាមិញ នៅខាងចុងទឹកកីឡាករថៃ បានវាយសោយមួយដៃចូលពេញមុខរបស់ ណាម ម៉ូរ៉ាក់ ធ្វើឲ្យសន្លប់ស្ដូកស្ដឹងតែម្ដង៕