ធនាគារ PPCBank និងក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាស្ម័គ្រចិត្តកូរ៉េ​ ផ្ដល់ការវះកាត់ភ្នែកឥតគិតថ្លៃសម្រាប់ប្រជាជន ដែលមានប្រាក់ចំណូលទាប និងមានជីវភាពខ្វះខាត!

//s5.kh1.co/18/18f6610638083a7692a357d76f500eb29672d506.jpg
សង្គម

 ២២-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ថ្ងៃទី២០ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅថ្ងៃនេះ ធនាគារ PPCBank បានប្រកាសថាធនាគារនឹងសហការជាថ្មីម្ដងទៀត ជាមួយក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាស្ម័គ្រចិត្តកូរ៉េសម្រាប់​​​កម្មវិធីគំហើញថ្មី​ឆ្នាំ២០១៩ ដែលជាកម្មវិធីប្រឆាំឆ្នាំដោយសហការជាមួយធនាគារ​​ JB Bank និងអង្គការមូលនិធិចក្ខុខ្មែរ ដែលធនាគារ និងគ្រូពេទ្យព្យាបាលភ្នែកនឹងផ្ដល់ការត្រួតពិនិត្យ ភ្នែក និងការវះកាត់ភ្នែកគុណភាព​ខ្ពស់ដោយឥតគិតថ្លៃសម្រាប់ប្រជាជនកម្ពុជាដែលមានចំណូល ទាប និងមានជីវភាពខ្វះខាត ដើម្បី​ឱ្យ​ពួកគាត់អាច​មើលឃើញច្បាស់ឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការវះកាត់ភ្នែកឥតគិតថ្លៃសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប 
ការវះកាត់ភ្នែកឥតគិតថ្លៃសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប 

នៅក្នុងកម្មវិធីគំហើញ​ថ្មីឆ្នាំ២០១៨​ អ្នកជំងឺកម្ពុជាជាង ៤០០ នាក់បានទទួលការត្រួតពិនិត្យវេជ្ជសាស្រ្តពេញលេញ​​ ការព្យាបាលបញ្ហាសុខភាពជាច្រើន និងអ្នកជំងឺចំនួន ៨៤ នាក់ទទួលបានការវះកាត់ភ្នែក ប្រកបដោយដោយភាពជោគជ័យ។ កម្មវិធីគំហើញថ្មីនេះមានគោលបំណងកាត់បន្ថយការរីករាលដាលនៃបញ្ហាភ្នែក និងគំហើញ ជាពិសេសគឺជំងឺ​ភ្នែកឡើងបាយ និងភ្នែកស្រលៀង និងដើម្បីបង្កើនគុណភាពជីវិតទូទៅសម្រាប់ប្រជាជនកម្ពុជាដែលពុំមាន​លទ្ធភាពបង់ថ្លៃសេវាកម្មថែទាំ និងព្យាបាលភ្នែក។

កម្មវិធីគំហើញថ្មីឆ្នាំ២០១៩ របស់យើងដែលនឹងចាប់ផ្ដើមនៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា រហូតដល់ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ មានធ្វើឡើងនៅតាមទីតាំងផ្សេងៗគ្នារួមមាន ទីក្រុងភ្នំពេញ ខេត្ត​កណ្ដាល ខេត្តកំពង់ស្ពឺ និងកំពត ហើយធនាគារ PPCBank យើងខ្ញុំសង្ឃឹមថានឹងបានជួយដល់ប្រជាជនកម្ពុជា​កាន់តែច្រើនជាងឆ្នាំមុន ព្រមទាំងជួយសម្រាលការលំបាកផ្នែកសង្គម-សេដ្ឋកិច្ច ដែលគ្រួសាររបស់​ពួកគាត់​​បានជួបប្រទះ​ និងត្រូវដោះស្រាយ។

យោងតាមស្ថិតិដែលបានផ្ដល់ដោយកម្មវិធីជាតិសុខភាពភ្នែក និងគំហើញឆ្នាំ២០២០៖ សិទ្ធិទទួល បានភ្នែកមើលឃើញច្បាស់ ប្រជាជនកម្ពុជាជិត ៣០,០០០​ នាក់បានក្លាយជាជនពិការភ្នែកជារៀងរាល់ឆ្នាំ។ ៩០ភាគរយនៃបញ្ហាជំងឺភ្នែកទាំងនេះ គឺជាបញ្ហាដែលអាចទប់ស្កាត់បានប្រសិនបើមានការថែទាំត្រឹមត្រូវនោះ។ ជំងឺភ្នែកឡើងបាយមានចំនួន ៦៥ ភាគរយ នៃករណីពិការភ្នែកទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលមានចំនួន ១៩,០០០ ករណីជារៀងរាល់ឆ្នាំ។ បញ្ហាភ្នែកមានកម្រិតខ្ពស់ដោយសារតែលទ្ធភាពទទួលបានសេវាកម្មថែទាំសុខភាព និងភ្នែកដែលមាន​គុណភាពនៅមានកម្រិតនៅឡើយ ហើយករណីនេះកើតឡើងភាគច្រើនក្នុងចំណោមប្រជាជនដែល​មិនសូវមានធនធានផ្នែកហិរញ្ញវត្ថុតែម្ដង។

ការវះកាត់ភ្នែកឥតគិតថ្លៃសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប 
ការវះកាត់ភ្នែកឥតគិតថ្លៃសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប 

ដោយអនុវត្តស្របតាមកម្មវិធីគំហើញប្រចាំឆ្នាំកាលពីលើកមុនៗ កម្មវិធីគំហើញថ្មីឆ្នាំ២០១៩ នេះ នឹងផ្ដោតការ​យកចិត្ត​ទុកដាក់ផ្នែកវេជ្ជសាស្រ្តទៅលើការធ្វើរោគវិនិច្ឆ័យ និងព្យាបាលពលរដ្ឋ កម្ពុជាងាយរងគ្រោះបំផុត ដែល​​មានជំងឺភ្នែកឡើងបាយ ការដុះដុំពកក្នុងកែវភ្នែកដែលនាំឱ្យកើត ជំងឺភ្នែក និងភ្នែកស្រលៀង ដែលគេហៅជាទូទៅថា ភ្នែកកែក។ ក្រុមគ្រូពេទ្យក៏នឹងត្រៀមលក្ខណៈ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលបញ្ហា និងជំងឺភ្នែក​ផ្សេងៗទៀតផងដែរ ដើម្បីធានាថាប្រជាជន កម្ពុជាម្នាក់ៗ ដែលទទួលសេវាកម្មពីក្រុមគ្រូពេទ្យទាំងនេះនឹង​មានភ្នែកភ្លឺច្បាស់ល្អឡើងវិញ ព្រមទាំងមានឱកាសទទួលបានសេវាកម្មថែទាំភ្នែកត្រឹមត្រូវផងដែរ។

អ្នកជំងឺម្នាក់ៗនឹងទទួលបានការត្រួតពិនិត្យភ្នែកដែលមានកម្រិតគុណភាពខ្ពស់ស្មើនឹងគុណភាពសេវាកម្មដែលផ្ដល់ដោយមជ្ឈមណ្ឌល​ថែទាំភ្នែកលំដាប់ខ្ពស់នៅប្រទេសកូរ៉េខាងត្បូងដូច្នោះដែរ។ការត្រួតពិនិត្យភ្នែកឱ្យបានល្អិតល្អន់ជាមុនត្រូវបាន​ធ្វើឡើងដើម្បីវាយតម្លៃតម្រូវការរបស់អ្នកជំងឺម្នាក់ៗ។ បន្ទាប់ពីបានវាយតម្លៃរួចអ្នកជំងឺនឹង​ឆ្លងកាត់ការវះកាត់ ដើម្បីកាត់យកសាច់ដុះក្នុងកែវភ្នែកចេញដោយដាក់ជំនួសមកវិញនូវកែវភ្នែកផ្សាំដែល​អាច​ប្រើប្រាស់​​បានពេញមួយជីវិតដែលហៅថាកែវភ្នែក intraocular។ អ្នកជំងឺក៏នឹងទទួលផងដែរនូវ​ការពិគ្រោះយោបល់ និងការបណ្ដុះបណ្ដាលក្រោយពេលវះកាត់ដែលនឹងណែនាំពួកគាត់អំពីរបៀបថែទាំរហូតដល់ពេលជាសះស្បើយ។ វគ្គបណ្ដុះបណ្ដាលនេះក៏នឹងផ្ដល់ព័ត៌មានអំពីការថែទាំភ្នែកឱ្យបានត្រឹមត្រូវ និងសុខភាព​ភ្នែកដល់អ្នកជំងឺផងដែរ ដែលនឹងជួយពួកគាត់ឱ្យចេះអំពីរបៀបថែទាំភ្នែកបានល្អប្រសើរ។

ការវះកាត់ភ្នែកឥតគិតថ្លៃសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប 
ការវះកាត់ភ្នែកឥតគិតថ្លៃសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប 
ការវះកាត់ភ្នែកឥតគិតថ្លៃសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប 
ការវះកាត់ភ្នែកឥតគិតថ្លៃសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប 

លោក Shin Chang Moo ប្រធានធនាគារ PPCBank បានមានប្រសាសន៍ថា៖ 

«កម្មវិធីគំហើញថ្មីនេះ គឺជាគំនិតផ្ដួចផ្ដើមទំនួលខុសត្រូវសង្គមរបស់ធនាគារក្នុងចំណោមគំនិតផ្ដួចផ្ដើមទំនួលខុសត្រូវសង្គមជាច្រើនផ្សេងទៀតរបស់ធនាគារ PPCBank ដែលយើងផ្ដោតទៅលើគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជា។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះកម្មវិធីគំហើញថ្មីនេះ ដោយសារតែជារៀងរាល់ឆ្នាំយើងសហការជាមួយក្រុមគ្រូពេទ្យភ្នែក និងគិលានុបដ្ឋាយិកាដែលមានជំនាញខ្ពស់មកពីប្រទេសកូរ៉េដើម្បីផ្ដល់នូវគំហើញថ្មីសម្រាប់ប្រជាជនកម្ពុជាជាច្រើន ដែលពុំមានឱកាសទទួលបានសេវាកម្មថែទាំ និងព្យាបាលភ្នែកល្អបែបនេះឡើយ»។ 

លោកប្រធាន Shin ក៏បានមានប្រសាសន៍បន្តទៀតថា៖

«ដោយសារតែប្រជាជនកម្ពុជាដែលមានជំងឺភ្នែកឡើងបាយ និងភ្នែកស្រលៀងពុំមាន មធ្យោបាយទទួលសេវាកម្មព្យាបាលទាំងអស់នេះ ទើបធនាគារ PPCBank យើងខ្ញុំលះបង់ធនធានរបស់យើងក្នុងគោលបំណងធានាថា យើងមិនត្រឹមតែបានរួមចំណែកធ្វើឱ្យអ្នកជំងឺទទួលបានភ្នែកមើលភ្លឺច្បាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពួកគាត់ឱ្យទទួលបានគុណតម្លៃ និងសេចក្ដីថ្លៃថ្នូរមកវិញផងដែរ។ ក្នុងនាមជាអង្គភាពមួយ ដែលមានការប្ដេជ្ញាចិត្តរួមចំណែកធ្វើឱ្យអនាគតប្រទេសកម្ពុជាកាន់តែល្អប្រសើរ យើងនឹងបន្តផ្ដល់សេវាកម្មដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតដើម្បីឱ្យពួកគាត់ទទួលបានមកវិញនូវភ្នែកមើលឃើញច្បាស់ល្អ ដើម្បីអាចប្រកបការងារដែលជាបំណងប្រាថ្នារបស់ពួកគាត់បាន»៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T