កូរ៉េខាងត្បូង៖ យោងតាមប្រភពពីខាងសារព័ត៌មានចិន Sina កាលពីព្រឹកមិញនេះ បានឲ្យដឹងថា ថ្ងៃនេះគឺជាខួបកំណើតគម្រប់វ័យ៣៨ឆ្នាំ របស់កំពូលតារាសម្តែងស្រីប្រទេសប្រទេសកូរ៉េ Song Hye Kyo។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរឲ្យដឹងថា នេះគឺជាខួបកំណើតលើកដំបូងបង្អស់របស់ Song Hye Kyo បន្ទាប់ពីនាងបានធ្វើការលែងលះគ្នាជាផ្លូវការ ជាមួយនឹងស្វាមីវ័យក្មេង លោក Song Joong Ki ។ ដោយឡែក ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរូបថតជាច្រើនសន្លឹក ដែលត្រូវបានគេបង្ហោះនៅលើ បណ្តាញសង្គម បានឲ្យឃើញថា តារាសម្តែងទើបតែឈានចូលវ័យ៣៨ឆ្នាំរូបនេះ បានប្រារព្ធធ្វើនូវកម្មវិធីខួបកំណើតរបស់ខ្លួនបែបស្ងប់ស្ងាត់ជាមួយនឹង មិត្តភក្តិជិតស្និទ្ធរបស់នាង យ៉ាងសប្បាយរីករាយ នៅក្នុងភោជនីយដ្ឋានមួយកន្លែង។
ហើយអ្វីដែលធ្វើឲ្យមហាជនមានការកត់សម្គាល់បំផុតនោះ គឺរូបសម្រស់ដ៏កាន់តែក្មេងជាងវ័យរបស់ Song Hye Kyo ក៏ដូចជាស្នាមញញឹមរបស់នាង មើលទៅកាន់តែមានភាពស្រស់ស្រាយភ្លឺថ្លាហាក់បីដូចជារដូវផ្ការីកដូច្នោះផងដែរ៕