ម៉ាឡេស៊ី៖ ទាំងអ្នកគាំទ្ររបស់ម្ចាស់ផ្ទះម៉ាឡេស៊ី និងក្រុមភ្ញៀវឥណ្ឌូនេស៊ីបានប្រឈមដាក់គ្នាបន្ទាប់ពីការប្រកួតវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ក្នុងពូល G ដែលម៉ាឡេស៊ី បានយកឈ្នះ ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២ទល់នឹង០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកគាំទ្រក្រុមទាំងពីរបានប៉ះទង្គិចគ្នានៅក្នុងកីឡដ្ឋាន Bukit Jalil បន្ទាប់ពីចប់ការប្រកួតរហូតមានការគប់ភ្លើងដាក់គ្នាទៅវិញទៅមក។ យ៉ាងណា ភ្លាមៗនោះប៉ូលីសបានចូលទៅទប់ស្កាត់ និងឃាត់ខ្លួនមនុស្សចំនួន ៤១នាក់ក្នុងនោះមានអ្នកគាំទ្រម៉ាឡេស៊ី២៧នាក់ និងអ្នកគាំទ្រឥណ្ឌូនេស៊ី១៤នាក់៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ FoxSportsAsia