ទើបតែសម្រាលកូនមែនតែ សុគន្ធកញ្ញា តែងខ្លួនយ៉ាង​ឡូយឆាយ សមនឹងឈ្មោះជាអ្នកម្ដាយសម័យថ្មីមែន

//s5.kh1.co/89/89994aef7ecd266a342cedc091fc3a365f04efe0.jpg
តារា & កម្សាន្ដ

 ១៩-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ ទោះជា អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាកំពូលតារាចម្រៀងស្រី បានរៀបការនិងទើបតែសម្រាលកូនរួចក៏ដោយ តែប្រជាប្រិយភាពនៅតែមានដដែល ថែមទាំងត្រូវបានហ្វេនៗចាំតាមដានពី ជីវិតផ្ទាល់ខ្លួនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ តារាស្រីរូបនេះ ទើបតែទទួលបានសមាជិក កូនប្រុសដំបូងមួយរូប មានមុខមាត់គួរឲ្យខ្នាញ់មិនចាញ់លោកប៉ា អ្នកម៉ាក់ប៉ុន្មានទេ។ អ្វីដែលពិសេស បើងាកមើលសម្រស់របស់ កញ្ញា ក្រោយសម្រាលកូនរួចភ្លាម គ្មានភាពប្រែប្រួលអ្វីបន្តិចណាសោះឡើយ ថែមទាំងកាន់តែមានភាពលេចធ្លោ និងស៊ីវិល័យជាងពេលមុនផងដែរ។

ក្នុងនោះដែរ តាមរយៈរូបថតមួយសន្លឹកដែល ឱក សុគន្ធកញ្ញា ទើបតែបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះ នាងបានតែងខ្លួនក្នុងរ៉ូបរឹង បញ្ចេញរាងដ៏ស្លីម គ្មានឃើញក្បាលពោះទេ មើលទៅមិនដូចជាអ្នកទើបសម្រាលកូននោះទេ ព្រមទាំងសមនឹងឈ្មោះ ជាអ្នកម្ដាយសម័យថ្មីពិតៗតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
កញ្ញា និងស្វាមី
កញ្ញា និងស្វាមី
កញ្ញា និងក្រុមគ្រួសារ
កញ្ញា និងក្រុមគ្រួសារ
កញ្ញា ក្រោយសម្រាលកូនរួច
កញ្ញា ក្រោយសម្រាលកូនរួច
ឱក សុគន្ធកញ្ញា
Heng Sreynouch
S.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T