ក្រុមហ៊ុន ByteDance ដែលបង្កើតកម្មវិធី TikTok គ្រោង​នឹងដាក់ឲ្យដំណើរការកម្មវិធីចាក់ចម្រៀងថ្មី

//s4.kh1.co/0f/0f3b4aa2ecfaf9dc2bcb010052dd03e2b2f9d79e.jpg
បច្ចេកវិទ្យា

 ១៨-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ចិន៖ សារព័ត៌មាន The Financial Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ម្ចាស់ក្រុមហ៊ុន TikTok គឺ Bytedance technology co ltd ដែលមានទីតាំងនៅក្រុងប៉េកាំង បាននិងកំពុងពិភាក្សាជាមួយ​ក្រុមហ៊ុនតន្រ្តីធំមួយចំនួនៗដូចជា Universal Music, Sony Music និង Warner Music សម្រាប់កិច្ចព្រមព្រៀងផ្តល់សិទ្ធិជាសកលដើម្បីបញ្ចូលបទចម្រៀងរបស់ពួកគេលើសេវាកម្មតន្ត្រីថ្មីរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍បានឲ្យដឹងថា ByteDance  គ្រោងនឹងដាក់ដំណើរការមុខងារ Music
Streaming របស់ខ្លួនឆាប់ៗនៅខែក្រោយជាលើកដំបូងនៅក្នុងទីផ្សារកំពុងរីកចម្រើនដូចជា ប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ​និងប្រេស៊ីល មុនពេលការបើកទីផ្សារនាពេលអនាគតនៅសហរដ្ឋអាមេរិក។

សេចក្តីរាយការណ៍បានបន្តទៀតថា បន្ថែមពីលើ​តម្រូវការនៃការស្តាប់តន្រ្តី កម្មវិធីនេះនឹងរួមបញ្ចូលបណ្តុំនៃឃ្លីបវីដេអូខ្លីៗសម្រាប់អ្នកស្តាប់អាចស្វែងរកបទចម្រៀងនៅពេលពួកកំពុងគេស្តាប់។

ByteDance មិនទាន់បានដាក់ឈ្មោះកម្មវិធីតន្ត្រីរបស់ខ្លួននៅឡើយទេ ហើយតម្លៃក៏នៅ​មិនទាន់ច្បាស់​ដែរ ទោះបីជាវាត្រូវបានគេរំពឹងថានឹងចំណាយតិចជាង ១០ ដុល្លារក្នុងមួយខែដូចក្រុមហ៊ុន Spotify, Technology SA, Apple Inc និងក្រុមហ៊ុនដទៃទៀតនៅសហរដ្ឋអាមេរិកដែរ។

ក្រុមហ៊ុនមិនអាចទាក់ទង សំរាប់សុំការអត្ថាធិប្បាយកាលពីថ្ងៃអាទិត្យបានទេ៕

Logo របស់ក្រុមហ៊ុន TikTok
Logo របស់ក្រុមហ៊ុន TikTok
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T