Ronaldo បើកភ្លើងខៀវឲ្យ Juventus ទិញយកជួរមុខម្នាក់នេះពី Man UTD នៅខែមករាខាងមុខ

//s5.kh1.co/e0/e0254c3baa74f1aac68436d5798b485e9d1654d1.jpg
កីទ្បា

 ១៧-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ កំពូលខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Cristiano Ronaldo បានផ្ដល់ភ្លើងខៀវឲ្យសេះបង្កង់នាំយកត្រឡប់មកវិញខ្សែបម្រើ Paul Pogba ពីក្លិប Manchester United នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Paul Pogba
កីឡាករ Paul Pogba

ខ្សែបម្រើដែលជាតួអង្គសំខាន់ជួយឲ្យបារាំងឈ្នះពាន World Cup 2018 នៅរុស្ស៊ី Paul Pogba មិនទាន់បង្ហាញភាពលេចធ្លោនៅឡើយក្រោយផ្លាស់ចេញពី Juventus ទៅចូលរួមនៅកីឡដ្ឋាន Old Trafford។ ខណៈកាលពីរដូវក្ដៅកន្លងទៅរូបគេត្រូវបានអ្នកចាត់ការទូទៅរបស់ Real Madrid លោក Zinedine Zidane តាមអន្ទងចង់បានជាខ្លាំង។

យ៉ាងណាមិញ ជើងឯកអ៊ីតាលី Juventus ដែលជាទី Pogba កសាងឈ្មោះល្បីល្បាញក៏ចាប់អារម្មណ៍ក្នុងការនាំយកខ្សែបម្រើវ័យ ២៦ឆ្នាំរូបនេះមកលេងនៅក្របខណ្ឌ Serie A វិញផងដែរ។ ជាមួយគ្នានេះ Cristiano Ronaldo ក៏បានឯកភាពនឹងបំណងរបស់ Juventus ដែលចង់បាន Pogba ដើម្បីពង្រឹងក្រុមក្នុងការប្រកួតពានរង្វាន់ UEFA Champions League ជាមួយបណ្ដាក្លិបធំៗដ៏ទៃទៀតនៅអឺរ៉ុប។

កីឡាករ Pogba និង Ronaldo
កីឡាករ Pogba និង Ronaldo

ចំពោះតម្លៃខ្លួនរបស់កីឡាករពូកែលេងម៉ូដសក់ Pogba ត្រូវបានបិសាចក្រហមទាមទារប្រហែល ១៨០លានផោនសម្រាប់ក្លិបណាដែលចង់បានរូបគេក្នុងការទិញផ្ដាច់កុងត្រា។

គួរឲ្យដឹងដែរថា​ មកទល់នឹងពេលនេះ Pogba មិនទាន់ជាសះស្បើយពីរបួសខ្មងជើងនៅឡើយ ដោយត្រូវសម្រាកព្យាបាលរហូតដល់ដើមខែធ្នូ៕

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T