ភ្នំពេញ៖ ថ្មីៗនេះ បន្ទាប់ពីតារាចម្រៀងស្រីជួរមុខ ឱក សុគន្ធកញ្ញា ទើបតែសម្រាលកូនប្រុសដំបូងរួចមក ធ្វើឲ្យហ្វេនៗទាំងអស់ក្នុងបណ្ដាញសង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជីវិតផ្ទាល់ខ្លួនរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះទៀតសោត គេឃើញថា កញ្ញា បានសម្រាលកូនប្រុសដោយសុវត្ថិភាព និងទទួលបានការមើលថែចាំថ្នាក់ថ្នម យ៉ាងកក់ក្ដៅពីស្វាមីសង្ហារបស់នាងផងដែរ។ អ្វីដែលរឹតតែពិសេសនោះ គឺមុខមាត់របស់ Charlie ដែលជាកូនប្រុសរបស់ ឱក សុគន្ធកញ្ញា មើលទៅស្រស់ស្អាត និងគួរឲ្យក្នាញ់ខ្លាំងណាស់។
លើសពីនេះទៅទៀត បើគិតមកដល់ថ្ងៃនេះ Charlie ទើបតែកើតបានប៉ុន្មានថ្ងៃទេ តែនៅលើផ្ទៃមុខ មានបង្កប់ដោយស្នាមខួចច្បាស់ៗ ទាំងសងខាង បង្ហាញមន្តស្នេហ៍ ដូចលោកប៉ា អ្នកម៉ាក់បេះបិទតែម្ដង។
យ៉ាងណាមិញ គ្រាន់តែឃើញរូបថតប៉ុន្មានសន្លឹកនោះហើយ ពិតជាធ្វើឲ្យអ្នកគាំទ្រទាំងអស់ទប់ចិត្តមិនសរសើរ មិនបាននោះឡើយ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖