ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអវកាស៖ ព្រះអាទិត្យធ្វើដំណើរឆ្លងកាត់លំហអវកាសឥតឈប់ឈរក្នុងល្បឿន ៧២០,០០០ គីឡូម៉ែត្រក្នុងមួយម៉ោង (៤៥០,០០០ ម៉ាយក្នុងមួយម៉ោង)។ ក្រុមតារាវិទូបានរកឃើញផ្កាយមួយដែលគេស្គាល់ថា S5-HVS1 ដែលកំពុងធ្វើដំណើរក្នុងល្បឿន ៦ លានគីឡូម៉ែត្រក្នុងមួយម៉ោង (៣,៧ លានម៉ាយក្នុងមួយម៉ោង) ដែលនោះមិនត្រឹមតែធ្វើឱ្យវាក្លាយជាដុំអាចម៍ដែលលឿនបំផុតនោះទេ ប៉ុន្តែវាល្មមគ្រប់គ្រាន់ក្នុងការចេញពីកាឡាក់ស៊ី។
ដុំអាចម៍ផ្កាយដែលកំពុងធ្វើចលនាលឿននេះត្រូវបានគេស្គាល់ថាជាផ្កាយ hypervelocity ហើយមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលអាចកំណត់អត្តសញ្ញាណវាបាន។ ទោះបីជាយ៉ាងនេះក្តី“ hypervelocity” ជាធម្មតាត្រូវបានគេកំណត់ថា ជាផ្កាយដែលធ្វើដំណើរលឿនជាង ៥០០ គីឡូម៉ែត្រក្នុងមួយវិនាទី (៣១០ ម៉ាយក្នុងមួយវិនាទី) ដែលលឿនល្មមសម្រាប់ពួកវាដើម្បីគេចពីទំនាញរបស់មីលគីវ៉េនិងវិលទៅរកទីលំហរបស់វាវិញ។
S5-HVS1 គឺលឿនបំផុតក្នុងចំណោមដុំអាចម៍ផ្កាយទាំងអស់។ វាធ្វើដំណើរចម្ងាយជាង ១,៧០០ គីឡូម៉ែត្រក្នុងមួយវិនាទី (១.០៥៦ ម៉ាយក្នុងមួយវិនាទី) - ដែលលឿនជាងផ្កាយក្នុងកំណត់ត្រាចាស់ ដែលគេហៅថា US708 វាធ្វើដំណើរក្នុងចម្ងាយ ១,២០០ គីឡូម៉ែត្រក្នុងមួយវិនាទី (៧៤៦ ម៉ាយក្នុងមួយវិនាទី) ។
ប៉ុន្តែតើដុំអាចម៍ផ្កាយទាំងនេះមកពីណា ហើយតើពួកវាមានល្បឿនដោយសារអ្វីទៅ? នោះជាយន្តការ Hills Mechanism- គឺមានន័យថា នៅពេលប្រព័ន្ធនៃផ្កាយពីរធ្វើដំណើរទៅជិតប្រហោងខ្មៅមួយ វាត្រូវបានចាប់ដោយប្រហោងខ្មៅនោះ ខណៈដែលមួយផ្សេងទៀតត្រូវបានច្រានចេញដោយល្បឿនលឿន។
ចំពោះករណីដុំអាចម៍ S5-HVS1 ក្រុមការងារអាចធ្វើការតាមដានពីដំណើររបស់វានិងអាចកំណត់ថា តើវាមកពីប្រហោងខ្មៅមួយណា។ វាមិនអាចចេញពីទីតាំងណាក្រៅពី Sagittarius A * នោះទេ ដែលនោះគឺជាប្រហោងខ្មៅដ៏ធំមហិមានៅកណ្តាលនៃមីលគីវ៉េ។
លោក Sergey Koposov អ្នកដឹកនាំការសិក្សានេះមានប្រសាសន៍ថា“ នេះពិតជាអស្ចារ្យខ្លាំងណាស់ ព្រោះយើងបានសង្ស័យជាយូរមកហើយ ថាប្រហោងខ្មៅអាចធ្វើឲ្យដុំអាចម៍ផ្កាយមានល្បឿនលឿន” ។ ទោះយ៉ាងណា យើងមិនដែលបានឃើញផ្កាយដែលមានល្បឿនលឿននៅក្នុង Galactic Center មកទេ។ យើងគិតថា ប្រហោងខ្មៅបានច្រានផ្កាយចេញមកដោយល្បឿនរាប់ពាន់គីឡូម៉ែត្រក្នុងមួយវិនាទីប្រហែលប្រាំលានឆ្នាំមុន។ ការច្រានចេញនេះបានកើតឡើងតាំងពីពេលបុព្វបុរសមនុស្សជាតិទើបតែរៀនដើរដោយជើងពីរ។
ការរកឃើញដុំអាចម៍ផ្កាយ S5-HSV1 ជួយបង្កើតចំណេះដឹងរបស់យើងបន្ថែមពីដុំអាចម៍ផ្កាយ hypervelocity ។ ការសិក្សាថ្មីៗផ្សេងទៀតបានបង្ហាញថា ពួកវាអាចជួយបង្ហាញពីប្រហោងខ្មៅដែលយើងមិនស្គាល់នៅក្នុងប្រព័ន្ធរបស់កាឡាក់ស៊ី៕