ថៃ៖ មួយរយៈចុងក្រោយនេះ ឱក សុគន្ធកញ្ញា បានធ្វើឲ្យប្រិយមិត្តរាល់គ្នា ចាំតាមដានរាល់សកម្មភាពប្រចាំថ្ងៃ ផ្ទាល់ខ្លួនមិនចេះដាច់ ជាពិសេស ក្រោយពីសម្រាលបាន កូនប្រុសជាទីស្រលាញ់រួចមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺមានមិត្តៗរួមអាជីព និងហ្វេនៗជាច្រើន បានបង្ហោះសារជូនពរ និងរំភើបជំនួសនាងគ្រប់គ្នា ដែលបានស្វាមី ចេះយល់ចិត្តគ្រប់ជំហាន និងមើលថែបានដិតដល់ទៀតផង។
ជាងនេះទៅទៀត កាលពីពេលថ្មីៗនេះ ដោយទឹកចិត្តស្រលាញ់រាប់អាន និងជ្រកក្រោមដំបូលផលិតកម្មតែមួយ យូរណាស់មកហើយ ណុប បាយ៉ារិទ្ធ សុខចិត្តឡើងយន្តហោះ ទៅសួរសុខទុក្ខតារាស្រីរូបនេះ ដល់មន្ទីរពេទ្យ នៅប្រទេសថៃផ្ទាល់តែម្ដង។
ក្នុងនោះដែរ ណុប បាយ៉ារិទ្ធ បានថតរូបទុកជា អនុស្សាវរីយ៍ជាមួយ កញ្ញា និងស្វាមី ក្នុងស្នាមញញឹមស្រស់ថ្លា និងរីករាយខ្លាំងណាស់៕