ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកគាំទ្រនាយក្រិន ច្បាស់ជាជ្រាបហើយថា មួយរយៈចុងក្រោយនេះ នាយក្រិន កំពុងតែមានទុក្ខជាខ្លាំង ដោយសារតែត្រូវលែងលះជាមួយប្រពន្ធសំណព្វរបស់ខ្លួន ហើយថែមទាំងត្រូវមានបន្ទុកចិញ្ចឹមកូនប្រុសថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ នាយក្រិន ស្ទើរតែធ្វើឲ្យមហាជនស្រក់ទឹកភ្នែកទៅហើយ ក្រោយឃើញវីដេអូរបស់តារាកំប្លែងរូបនេះ ត្រូវមើលថែកូនប្រុសរបស់ខ្លួន ទាំងខ្លួនកំពុងតែធ្វើការ។
ក្នុងនោះដែរ សម្រាប់វីដេអូឃ្លីបនោះ បានបង្ហោះដោយភ្ជាប់ជាមួយ Caption ថា៖
យ៉ាងណាក្តី ផ្អែកលើសារនិងវីដេអូនេះ មហាជនពិតជាមានចិត្តអាណិតដល់នាយក្រិនជាខ្លាំង ព្រោះថាបន្ទាប់ពីបែកជាមួយប្រពន្ធ រូបលោកនៅតែបំពេញតួនាទីយ៉ាងល្អបំផុតជាឪពុកផង ម្តាយផង ដើម្បីផ្តល់ភាពកក់ក្តៅឲ្យកូន បើទោះជាខ្លួនលំបាកយ៉ាងណាក៏ដោយ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖