ភ្នំពេញ៖ កញ្ញា សុខ ពិសី ដែលជាតារាចម្រៀងស្រីជួរមុខ កាន់តែមានប្រជាប្រិយភាព ខ្លាំងឡើងជាលំដាប់ហើយ ថែមទាំងមានរូបសម្រស់ លេចធ្លោគួរឲ្យចាប់អារម្មណ៍ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ក្រៅពីសម្លេងពីរោះរណ្ដំហើយ សុខ ពិសី តែងតែមានស្ទាយ៍ រៀបចំខ្លួនបានស្អាតសមសួននឹងរាងរៅ ជាពិសេស កាលីបទាន់សម័យជានិច្ច មិនដែលធ្វើឲ្យហ្វេនៗ មានការទាស់ចិត្តទេ។
ទន្ទឹមនឹងនេះដែរ ថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ បានបង្ហោះរូបភាពមួយសន្លឹក ក្នុងឈុតសម្លៀកបំពាក់កីឡា បង្អួតពីរាងដ៏ខ្ពស់ស្រលូន ក្បាលពោះរាបស្មើ ថែមទាំងមើលទៅ ស៊ិចស៊ីស៊ីអារម្មណ៍ មិនណយទេ។
ដោយឡែក គ្រាន់តែឃើញរូបថត មួយសន្លឹកនោះភ្លាម ធ្វើឲ្យមិត្តៗក្នុងបណ្ដាញសង្គម មានការភ្ញាក់ផ្អើល និងពេញចិត្តគ្រប់គ្នា ព្រមទាំងបញ្ចេញមតិ ចង់បានរាងGoalដូច សុខ ពិសី ថែមទៀតផង៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖