ជប៉ុន៖ ទោះជា Anne Thongprasom ដែលជាតារាសម្ដែងស្រីចាស់វស្សា ក្នុងវិស័យសិល្បៈបែបណា ក៏រូបនាងនៅតែអាចរក្សាតំណែងជា កំពូលតារាជួរមុខបានដដែល ថែមទាំងបានអភិវឌ្ឍ ខ្លួនមកធ្វើជា អ្នកដឹកនាំរឿង ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្វីដែលធ្វើឲ្យប្រិយមិត្ត រឹតតែចាប់អារម្មណ៍នោះគឺ បើគិតមកដល់សព្វថ្ងៃនេះ Anne Thong មានវ័យ៤០ឆ្នាំប្លាយហើយ តែតារារូបនេះ មិនខ្វល់ខ្វាយពី ចំណងអាពាហ៍ពិពាហ៍ដូចតារាផ្សេងទៀតទេ តែបែរជាបានប្រើប្រាស់ជីវិតSingle បានយ៉ាងហ៊ឺហា និងមានក្ដីសុខ។
ជាក់ស្ដែង ថ្មីៗនេះ Anne Thong បានឆ្លៀតពេលទៅ សម្រាកលំហែអារម្មណ៍ លើទឹកដីប្រទេសជប៉ុន ដោយបានចាយរាងតាមបែបHigh show គួរឲ្យចាប់អារម្មណ៍។
ក្នុងនោះដែរ តារាថៃរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្អួតពីសម្រស់ ក្នុងឈុតចងពុង បង្ហាញសាច់សខ្ចី ក្នុងទឹក មើលទៅស៊ិចស៊ី ស៊ីអារម្មណ៍ខ្លាំងណាស់។ ជាពិសេស គ្រាន់តែឃើញរូបថតប៉ុន្មានសន្លឹកនោះភ្លាម ធ្វើឲ្យអ្នកគាំទ្រ ឈ្លក់វង្វេងជាមួយ សម្រស់របស់នាងមិនតិចនាក់ទេ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖