Juventus ត្រៀមដាក់សំណើចរចាយកកីឡាករឆ្នើម១រូបរបស់ក្លិប Roma មកពង្រឹងតំបន់ប្រយុទ្ធ

//s5.kh1.co/a9/a93b015b93b92c9b07c1bb4be121ab806eacfd01.jpg
កីទ្បា

 ១៣-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍ចង់បានខ្សែបម្រើប្រយុទ្ធរបស់ក្លិប​ Roma កីឡាករ Nicolo Zaniolo បើទោះបីជាមានការលំបាកក្នុងការបញ្ចុះបញ្ចូលក្លិបគូប្រជែង១នេះអោយលក់ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Nicolo Zaniolo
កីឡាករ Nicolo Zaniolo

ខ្សែបម្រើប្រយុទ្ធវ័យ២០ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងគួរអោយចាប់អារម្មណ៍ក្នុងរដូវកាលថ្មីនេះ ដោយបង្ហាញខ្លួនបាន១៦ប្រកួត ស៊ុតបញ្ចូលទីបាន៥គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន១ដង។

យោងតាមកាសែត Calciomercato បានអោយដឹងថាក្លិបសេះបង្កង់​ Juventus គ្រោងនឹងដាក់សំណើដេញថ្លៃយកខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះក្នុងតម្លៃចន្លោះ ៣៥លានអឺរ៉ូ ទៅ ៤០លានអឺរ៉ូនៅរដូវក្ដៅឆ្នាំក្រោយ។

យ៉ាងណាមិញក្លិប​ Roma ហាក់គ្មានបំណងក្នុងការលក់ខ្សែបម្រើប្រយុទ្ធវ័យក្មេងរូបនេះទេ ដោយស្ថិតត្រង់ថាក្លិបទើបតែផ្ដល់កុងត្រាថ្មីទៅដល់រូបគេដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៤ឯណោះ។

កីឡាករ Nicolo Zaniolo
កីឡាករ Nicolo Zaniolo

គួររម្លឹកផងដែរថាកីឡាករ Nicolo Zaniolo បានចាកចេញពីក្លិប Inter Milan មកចូលរួមជាមួយនឹងក្លិប Roma កាលពីឆ្នាំ២០១៨ ជាមួយនឹងតម្លៃផ្ទេរ៤,៥លានអឺរ៉ូ (ឬប្រហែល៤,៩លានដុល្លារអាមេរិក) ដោយស៊ុតបញ្ចូលទីបាន១១គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន៣ដង ក្នុងការបង្ហាញខ្លួនចំនួន៥២ប្រកួត៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T