កប់! BLACKPINK បំបែកកំណត់ត្រាថ្មី ក្លាយជាក្រុមចម្រៀងដំបូងបង្អស់ មានអ្នកចូលមើលMV លើសពី១ពាន់លានដង លើយូធូប! (មានវីដេអូ)

//s5.kh1.co/4e/4e4603f4f714ce204e2334d77e8abc88495f632c.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖​ កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ក្រុមចម្រៀងនារីកំពុងល្បីឈ្មោះលំដាប់ជួរមុខ BLACKPINK ទើបតែបំបែកបានកំណត់ត្រាដ៏ថ្មីសន្លាងមួយទៀត នៅលើ Youtube។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ កាលពីពីរថ្ងៃមុននេះ វីដេអូបទចម្រៀង «DDU-DU-DDU-DU» របស់ក្រុម BLACKPINK ដែលបានបញ្ចេញជាផ្លូវការកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ បានបំបែកកំណត់ត្រាថ្មីដោយមានអ្នកចូលទស្សនាវីដេអូ រហូតដល់ទៅជាង ១ពាន់លានដងឯណោះនៅលើYoutube ត្រឹមតែរយៈពេល១៧ខែតែប៉ុណ្ណោះ។

យ៉ាងណាមិញ ភាពជោគជ័យថ្មីនេះ បានធ្វើឲ្យ BLACKPINK ជាប់ឈ្មោះក្លាយជាក្រុមចម្រៀង Kpop ដំបូងបង្អស់ ដែលមានអ្នកចូលទស្សនា MV លើសពី១ពាន់លានដងនៅលើ Youtube ។

មិនត្រឹមតែ BLACKPINK តែប៉ុណ្ណោះនោះទេ ប៉ុន្តែក្នុងនោះក៏ត្រូវបានគេដឹងថា រៀមច្បង PSY ម្ចាស់បទ Gangnam Style និង Gentlemen ក៏បានជាប់ជាតារាចម្រៀងទោលប្រុសមុនដំបូងគេបង្អស់ ដែលអ្នកចូលទស្សនា MV លើសពី១ពាន់លានដង នៅលើ Youtube នៅក្នុងវិស័យចម្រៀង Kpop ផងដែរ៕

  ក្រុមចម្រៀងនារី BLACKPINK 
  ក្រុមចម្រៀងនារី BLACKPINK 
https://s5.kh1.co/__image/w=332,h=377,q=100/dd/dd7396ad4bb908066aefd5e4398d086beb3c9e53.jpg
  ក្រុមចម្រៀងនារី BLACKPINK 
  ក្រុមចម្រៀងនារី BLACKPINK 
  ក្រុមចម្រៀងនារី BLACKPINK 
  ក្រុមចម្រៀងនារី BLACKPINK 
  ក្រុមចម្រៀងនារី BLACKPINK 
  ក្រុមចម្រៀងនារី BLACKPINK 
  ក្រុមចម្រៀងនារី BLACKPINK 
  ក្រុមចម្រៀងនារី BLACKPINK 
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T