រុស្ស៊ី៖ ក្រុម Lokomotiv Moscow ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន RZD Arena ទទួលស្វាគមន៍ក្រុមភ្ញៀវសេះបង្កង់ Juventus ក្នុងព្រឹត្តិការណ៍ Champions League កាលពីរាត្រីថ្ងៃពុធកន្លងទៅនេះ ដែលមានអ្នកចូលរួមទស្សនាផ្ទាល់ចំនួន២៦,៨៦២នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងការប្រកួតនេះក្រុមទាំងពីរមានឱកាសសម្រុកគ្នាទោវិញទៅមកដោយក្រុមម្ចាស់ផ្ទះស៊ុតបាន១៥ជើងចំគោលដៅ៦ដងសម្រេចទីបាន១គ្រាប់ ចំណែកឯក្រុមភ្ញៀវស៊ុតបាន១៥ជើងដូចគ្នាចំគោលដៅ៩ដងទម្លុះសំណាញ់ទីបាន២គ្រាប់។
ក្រុមភ្ញៀវជាអ្នកស៊ុតបើកឆាកតាមរយៈការស៊ុតបាល់ Free-Kick ប្រមាណ៣០ម៉ែត្រជាងរបស់កីឡាករ Cristiano Ronaldo ចូលប្រលោះជើងអ្នកចាំទី រួចកីឡាករ Aron Ramsey បន្ថែមបញ្ចូលទីតែម្ដង នៅនាទីទី៤ បាន៨នាទីក្រោយមកក្រុមម្ចាស់ផ្ទះស៊ុតតាមស្មើដោយកីឡាករ Aleksey Miranchuk។
លុះមកដល់នាទីទី៩០ ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលកីឡាករ Douglas Costa ក៏ស៊ុតគ្រាប់ទី២អោយក្រុមភ្ញៀវ ដែលជាគ្រាប់ជ័យជម្នះជួយ Juventus យកឈ្នះក្រុម្ចាស់ផ្ទះក្នុងលទ្ធផល២-១។
តាមរយៈជ័យជម្នះនេះជួយអោយក្រុម Juventus ទទួលបាន៣ពិន្ទុបន្ថែម កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ដោយឈរកំពូលតារាងក្នុងពូល D មាន១០ពិន្ទុសរុប៕
បើចង់ឃើញការស៊ុតបញ្ចូលទីគ្នា ជក់ចិត្តយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖