ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន VR Legend PLC ដែលជាក្រុមហ៊ុនកំពុងរីកចម្រើនយ៉ាងឆាប់រហ័សលើការវិនិយោគក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម និងរៀបចំព្រឹត្តិការណ៍ក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីជួបជុំអ្នកវិនិយោគ និងដៃគូអាជីវកម្មរបស់ខ្លួននៅសណ្ឋាគារ Rosewood Phnom Penh។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីជួបជុំដ៏ឱឡារិកនេះ រៀបចំឡើងក្រោមប្រធានបទសំខាន់ៗចំនួនបី។ ប្រធានបទទីមួយ គឺណែនាំអំពីជម្រើសជាច្រើននៃការធ្វើវិនិយោគនៅជុំវិញពិភពលោក ហើយការវិនិយោគមួយចំនួនបានចាប់ផ្តើមក្នុងប្រទេសកម្ពុជាជាយូរណាស់មកហើយ។ ប្រធានបទទីពីរ គឺបង្ហាញពីភាពរីកចម្រើនគួរឲ្យកត់សម្គាល់របស់វិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមនឹងការណែនាំពីការវិវឌ្ឍនៃបច្ចេកវិទ្យា Virtual Reality (VR) និង Augmented Reality (AR) ដែលបានប្រើប្រាស់នៅក្នុងប្រទេសភាគខាងលិច ហើយបច្ចេកវិទ្យាទាំងអស់នេះ អាចនឹងក្លាយជាទម្រង់នៃការផ្សព្វផ្សាយពាណិជ្ជកម្មដ៏ទំនើបនាពេលអនាគតក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រធានបទសំខាន់ចុងក្រោយ គឺពាក់ព័ន្ធនឹងការបង្ហាញពីសមិទ្ធផលការងារសំខាន់ៗដែល VR Legend PLC សម្រេចបានក្នុងឆ្នាំ២០១៩។
លោក Dr. Henry Sim ដែលជា Group Chairman របស់ក្រុមហ៊ុន VR Legend PLC បានបង្ហាញចំណាប់អារម្មណ៍ប្រកបដោយទំនុកចិត្តថា៖
អ្នកស្រី តាក់ ពិសិដ្ឋរដ្ឋលីដា ជា Group CEO របស់ VR Legend PLC ក៏បានបញ្ជាក់បន្ថែមដែរថា៖
អ្នកស្រី Tho Socheatvanny ជា Board Member របស់ VR Legend PLC មានប្រសាសន៍បន្ថែមថា៖