ភ្នំពេញ៖ តារាស្រីដ៏មានឈ្មោះបោះសម្លេង កញ្ញាម៉ាក សែនសូនីតា ហៅតូតា កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ រីឯរឿងស្នេហាវិញក៏កាន់តែផ្អែមល្ហែមនឹងគ្នាកាន់តែខ្លាំង គួរឲ្យសរសើរតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញក្រោយរយៈពេលប៉ុន្មានឆ្នាំនេះ កាន់តែឡើងកូដខ្លាំង តារាស្រីរូបនេះកាន់តែប្រែជីវិតកាន់តែខ្លាំងឡើង របស់ប្រើប្រាស់ទំនើបៗមិនថាឡាន និងរបស់ប្រើប្រាស់ផ្សេងៗនោះទេ។ ក៏ប៉ុន្តែបើក្រឡេកទៅមើល ទ្រនំដែលនាងបានរស់នៅក្នុងពេលបច្ចុប្បន្ននេះ ធ្វើឲ្យហ្វេនជាច្រើនពិតជាចាប់អារម្មណ៍ខ្លាំង ព្រោះផ្ទះនោះពិតជាធំស្អាតខ្លាំងតែម្តង។
តាមរយៈរូបភាពជាច្រើន ឃើញថាផ្ទះរបស់នាងពិតជាធំស្កឹមស្កៃ ការរៀបចំផ្ទះពិតជាស្រស់ស្អាតប្ឡែកគួរឲ្យចង់រស់នៅខ្លាំងតែម្តង លើសពីនេះទៅទៀត នាងក៏បានរស់នៅយ៉ាងពោរពេញដោយ ក្តីសុខ និងស្នាមញញឹមយ៉ាងខ្លាំង។
ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បានសរសើរដល់នាងគ្រប់គ្នា ដែលនៅក្មេងប៉ុណ្ណឹងសោះ តែមានជីវិតមួយយ៉ាងប្រសើរសម្រាប់ខ្លួនឯង ក្រោយជោគជ័យខ្លាំងទៅលើវិស័យសិល្បៈ និងការងាររកស៊ី៕
សូមទស្សនារូបភាពខាងក្រោមនេះ៖