ភ្នំពេញ៖ ទោះជា លោក លាន អាហ្វ្រីលគីនីន មិនបានប្រឡូកក្នុងវិស័យសិល្បៈ ដូចមុនទៀតក៏ដោយតែតារារូបនេះ នៅតែអាចធ្វើឲ្យមហាជនរង់ចាំ តាមដានពីខ្សែជីវិត ដ៏ជោគជ័យរបស់លោកដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ លាន អាហ្វ្រីលគីនីន មិនត្រឹមតែកាក់កប ជាមួយមុខរបររកស៊ី មានជំនួញក្នុងដៃរាប់មិនអស់តែប៉ុណ្ណោះទេ តែលោក មានជីវិតគ្រួសារពោរពេញដោយ សុភមង្គលជាមួយភរិយានិងកូនប្រុសស្រីទៀតផង។
ជាពិសេស ថ្មីៗនេះ លាន អាហ្វ្រីគីនីន ញញឹមបិទមាត់មិនជិតទេ ក្រោយពី ត្រៀមទទួលសមាជិកថ្មី កូនប្រសាស្រីមួយរូប ដែលបានភ្ជាប់ពាក្យយ៉ាងស្ងាត់ៗ ជាមួយកូនប្រុសសង្ហារបស់លោក យ៉ាងអធិកអធមតែម្ដង។
ទន្ទឹមនឹងនេះ ពិធីភ្ជាប់ពាក្យកូនប្រុសរបស់ អតីតពិធីកររូបនេះ មើលទៅមានភាពសប្បាយរីករាយខ្លាំងណាស់ ក្រោមវត្តមានរបស់សិល្បករ និងអ្នកមានមុខមាត់ក្នុងសង្គម មិនចេះតិចនាក់ទេ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖