ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីទំនាក់ទំនងយ៉ាងស្អិតរមួត រវាងតារាវម្រៀងស្រី សួស វីហ្សា និង តារាសម្តែង ថមមី ដែលស្នេហារបស់ពួកគេ នឹងឈានដល់ថ្ងៃរៀបការខាងមុខនេះ ក្រោយទាក់ទងគ្នាអស់រយៈពេលជាយូរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស កាលពីប៉ុន្មានថ្ងៃ កញ្ញា សួស វីហ្សា ក៏បានធ្វើពីពិធីលាភាពនៅលីវ ជាមួយនឹងមិត្តភក្តិក្នុងសិល្បៈប៉ុន្មាននាក់ ដែលសុទ្ធតែជិតដិតនឹងរូបនាង ព្រោះថា មិនយូរ នាង និង លោក ថមមី នឹងចូលរោងការហើយ ដូច្នេះនាងត្រូវរៀបចំពិធីនេះឲ្យហើយ។
អ្វីដែលកាន់តែចាប់អារម្មណ៍ រូបលោកក៏បានបង្ហោះសារដ៏ផ្អែមល្ហែមមួយថា៖
ជាតិនេះបងសំណាងខ្លាំងណាស់ដែលបានអូនធ្វេីជាគូរជីវិតរបស់បង(VISA) អូនមិនត្រឹមតែជានារីក្នុងសុបិន្តរបស់បងទេ អូនគឺជាទីប្រឹក្សាដ៍ឆ្នេីម ជាស្រ្តីមេផ្ទះដ៍ល្អ ជាអនាគតប្រពន្ធដែលមានព្រហ្មវិហាធម៍ជាពលរដ្នដែលមានគុណធម៍ កត្តញ្ញូចំពោះគ្រួសារទាំងសងខាងបងសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថាគ្រួសាររបស់យេីងនឹងមានតែស្នាមញញឹមនិងសុភមង្គលជារៀងរហូត។ ដរាបណាក្តីស្រលាញរបស់យេីងនៅតែមានដង្ហេីម។
សាររបស់លោក បានបង្ហាញឲ្យឃើញថា រូបលោក ពិតជាស្រលាញ់ និងកោតសរសើរពីអនាគតភរិយារបស់លោក ចេញពីចិត្ត ដែលលោក បានសួស វីហ្សា បានគ្រប់សព្វបែបនេះ៕





