ភ្នំពេញ៖ ថ្មីៗនេះ មានរឿងដ៏នឹកស្មានមិនដល់មួយ ក្រោយតារាកំប្លែងដ៏មានប្រជាប្រិយភាពនាយ ក្រិន បានចេញមុខទម្លាយរឿងផ្ទាល់ខ្លួន ថាប្រពន្ធសំណព្វលួចផិតក្បត់មានអ្នកថ្មី រហូតដល់ចែកផ្លូវគ្នា ទុកកូនតូចៗពីរនាក់ឲ្យនាយក្រិនមើលថែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីល្បីរឿងរបស់នាយ ក្រិន បែបនេះហើយ ស្រាប់តែនាយ ហុងដា តារាកំប្លែងរួមក្រុមជាមួយលោក បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ភ្ជាប់ជាមួយសារស្ទើរតែខ្លោចចិត្តមួយឃ្លាថា៖
បន្ទាប់ពីឃើញសារ និងរូបភាពទាំងនេះហើយ មហាជនបានបង្ហាញអារម្មណ៍ក្តុកក្តួលអាណិតនាយ ក្រិន យ៉ាងខ្លាំង ព្រោះថាស្ថានភាពរបស់លោក ពេលនេះកាន់តែយ៉ាប់ជាងមុន ក្រោយប្រពន្ធក្បត់ ឯចំណែករឿងរកស៊ីក៏មិនសូវកាក់កបដូចមុន។
ម៉្យាងវិញទៀត ផ្អែកតាមការ Comment របស់នាង ហុងដា ប្រាប់ពីមូលហេតុនៃការបង្ហោះរូបពីរសន្លឹកនោះ បានឲ្យដឹងថា នាយក្រិន កំពុងតែបញ្ជូនកូនជាទីស្រលាញ់របស់ខ្លួន ឲ្យទៅរស់នៅស្រុកកំណើត៕