អាមេរិក៖ កាលពីចុងឆ្នាំ២០១៨ កន្លងទៅនេះ តារាចម្រៀងស្រីលំដាប់អន្តរជាតិ Dua Lipa ទើបតែបញ្ចេញបទចម្រៀងមួយបទយ៉ាងផ្ទុះកក្រើក ជាមួយនឹងក្រុមចម្រៀងនារី BLACKPINK ចំណងជើងថា «Kiss & Make Up»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរឲ្យដឹងថា បើទោះបីជាបទចម្រៀងនេះ គ្មាន MV និងចេញបានរយៈពេលជិត១ឆ្នាំទៅហើយក្តី ប៉ុន្តែមកទល់បច្ចុប្បន្ននេះ ក៏តែងតែទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់អ្នកគាំទ្រដដែរ ដោយមានចំនួនអ្នកចូលស្តាប់រាប់ម៉ឺនដងជារៀងរាល់ថ្ងៃឯណោះ។
ជាការពិតណាស់ ទន្ទឹមនឹងទទួលបានភាពជោគជ័យសឹងតែមិននឹកស្មានដល់នេះផងដែរ ស្រាប់តែថ្មីៗនេះ តារាស្រី Dua Lipa ក៏បានបង្ហើបប្រាប់នៅក្នុងកម្មវិធីមួយ ដោយនាងបាននិយាយថា៖
តាមរយៈការលើកឡើងរបស់ Dua Lipa នេះ កាន់តែធ្វើឲ្យប្រិយមិត្តគាំទ្រសប្បាយចិត្តជាខ្លាំង ពីព្រោះពូកគេចង់ឃើញ Dua និង BLACKPINK បង្ហាញការសម្តែងដ៏អស្ចារ្យនៅលើឆាក ជាមួយគ្នាជាថ្មីម្តងទៀត៕
ប្រភពពី៖ BLACKPINK - BLINK INTL