កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ គឺជាវគ្គផ្តាច់ព្រាត់នៃកម្មវិធី «Queendom» តួយ៉ាងក្នុងនោះយើងសង្កេតឃើញថា តារានីមួយៗបានខិតខំប្រឹងប្រែង បញ្ចេញការសម្តែងរបស់ខ្លួន យ៉ាងអស់ពីសមត្ថភាព ដើម្បីទទួលបានការបោះឆ្នោតគាំទ្រ ពីសំណាក់ប្រិយមិត្តទស្សនិកជនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីយប់មិញនេះ តារាចម្រៀងទោលស្រី Park Bom អតីតសមាជិកក្រុម 2NE1 បានលើកយកនូវបទចម្រៀងមួយបទចំណងជើងថា «Wanna Go Back» មកសម្តែងនៅលើឆាកផ្តាច់ព្រាត់នេះ និងបានរៀបចំឆាកសម្តែងដោយបានដាក់ ក្បាលមេក្រូហ្វូន៤បញ្ឈរចោលនៅលើឆាក ដែលតំណាងឲ្យសមាជិកទាំង៤ របស់2NE1ផងដែរ។ ដោយការសម្តែងនេះ បានធ្វើឲ្យទស្សនិកជនដែលបានទស្សនា រំជួលចិត្តជាខ្លាំងដល់ថ្នាក់ស្រក់ទឹកភ្នែកផងដែរ។
ដោយឡែក លើសពីនេះទៅទៀតនោះ មុនពេលដល់ថ្ងៃឡើងឆាកសម្តែង Park Bom ក៏ទទួលបាននូវវីដេអូ Greeting យ៉ាងគួរឲ្យភ្ញាក់ផ្អើលមួយ ពីអតីតសមាជិក្រុមកូនពៅរបស់នាង គឺតារាស្រី Minzy ។ ជាក់ស្តែង គ្រាន់តែឃើញវត្តមានMinzy នៅក្នុងវីដេអូភ្លាម បានធ្វើឲ្យPark Bom រន្ធត់ចិត្តជាខ្លាំងសឹងតែគាំង ហើយខណៈពេលដែលនាងកំពុងតែស្តាប់ការនិយាយរបស់ Minzy យើងសង្កេតឃើញថា Park Bom បានចាប់ផ្តើមយំដង្ហក់យ៉ាងគួរឲ្យស្រណោះអាណិត ខ្លាំងមែនទែន។
តាមរយៈវីដេអូនោះ Minzy បាននិយាយថា៖
ក្រោយពីបានទស្សនាវីដេអូរបស់Minzy ហើយ បានធ្វើឲ្យPark Bom ក៏ដូចជាអ្នកគាំទ្រដែលកំពុងទស្សនា ក្តុកក្តួលស្រក់ទឹកភ្នែកនឹកស្រណោះ ដល់នារីទាំង៤រូបនាក់នេះយ៉ាងខ្លាំង៕