ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួបមកហើយ ពីតារាចម្រៀងស្រីតូចច្រឡឹងអ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ដោយក្នុងពេលសព្វថ្ងៃនេះ ខ្លួនមិនសូវជាលេចមុខលើវិថីសិល្បៈខ្លាំងដូចមុនក៏ពិតមែន តែអ្នកនាង ទទួលបានការគាំទ្រខ្លាំងទៅលើអាជីពថ្មីរបស់ខ្លួន ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀតនោះ ដោយតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពរូបនេះ ទទួលបានការគាំទ្រខ្លាំងនោះ ស្ទើរតែគ្រប់សកម្មភាពទាំងអស់របស់ខ្លួន ដែលតែងតែធ្វើការបង្ហោះនៅលើបណ្ដាញសង្គមនោះ សុទ្ធតែទទួលបានការចាប់អារម្មណ៍ទាំងអស់ នាពេលកន្លង ។
ជាក់ស្ដែង កាលពីយប់មិញនេះ បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បានបង្ហោះរូបភាពមួយសន្លឹកពីផ្ទះវីឡាថ្មីរបស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយមើលទៅមានទំហំមិនតូចនោះទេ។
យ៉ាងណាមិញក្រោយពីបានឃើញបែបនេះគេសង្កេតឃើញមានបណ្ដាអ្នកគាំទ្រជាច្រើនរួមទាំង មិត្តៗក្នុងសិល្បៈផងដែរ បានសម្ដែងអារម្មណ៍ត្រេកអរទៅអ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ស្ទើរតែគ្រប់គ្នាតែម្ដង តាមរយៈការខំមិននៅលើការបង្ហោះនោះ ៕
តោះទៅទស្សនារូបភាពទាំងអស់គ្នា៖