អាណិតណាស់! វ័យ៤៦ឆ្នាំហើយ Carman Lee មិនទាន់រៀបការ ដូច្នេះនាងមានតែធ្វើបែបនេះ ដើម្បីបំពេញបំណងម្តាយរបស់ខ្លួន

//s5.kh1.co/4a/4af4199f4a45a469104e30fe311856bd1affdbfb.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ តារាសម្តែងជើងចាស់នាង Carman Lee វ័យ ៤៦ ឆ្នាំ បានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងឈុតកូនក្រមុំ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ សម្រាប់រូបថតជាច្រើនសន្លឹកនោះ បានធ្វើឲ្យមហាជនងឿងឆ្ងល់ថា តើតារាស្រីរូបនេះ នឹងរៀបការមែនទេ ព្រោះថារូបថតទាំងនោះ ពិតជាស្រស់ស្អាតខ្លាំងណាស់។

ក៏ប៉ុន្តែសម្រាប់ហេតុផលនៃការរូបថតក្នុងឈុតមង្គលការទាំងនោះ បានធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើល ក្រោយពីដឹងរឿងរ៉ាវពីក្រោយទាក់ទងនឹងរូបថតទាំងនោះ។ ផ្អែកតាមសម្តីតារាស្រីរូបនេះ បានឲ្យដឹងថា៖

 “ខ្ញុំថតរូបបែបនេះ ដើម្បីបង្ហាញម៉ាករបស់ខ្ញុំ ព្រោះនេះគឺជាក្តីស្រម៉ៃរបស់គាត់”។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជាហេតុផលរបស់តារាស្រីរូបនេះ ក្នុងការស្លៀកសម្លៀកបំពាក់កូនក្រមុំ ព្រោះម្តាយនាងចង់ឃើញថ្ងៃពិសេសរបស់នាង អស់រយៈពេលជាយូរណាស់មកហើយ។

គួររម្លឹកដែរថា តារាស្រីកើតក្នុងឆ្នាំ ១៩៧៣ រូបនេះ គឺជាតារាស្រីដ៏ល្បីប្រចាំហុងកុង ក៏ប៉ុន្តែនាងមិនព្រមប្រគល់បេះដូងឲ្យបុរសរូបណានោះទេ មកដល់ពេលនេះ ដូច្នេះហើយ ក្នុងនាងជាកូនស្រីដ៏ល្អនាង Carman Lee មានតែថតរូបក្នុងឈុតកូនក្រមុំបែបនេះ ដើម្បីបំពេញបំណងប្រាថ្នាម្តាយជាទីស្រលាញ់របស់ខ្លួន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Carman Lee ពីមុន
Carman Lee ពីមុន
Carman Lee ពីមុន
Carman Lee ពីមុន
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Carman Lee
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T