ចិន៖ នារីជាប្រពន្ធដើមជនជាតិចិនម្នាក់ ខឹងក្តៅចិត្តយ៉ាងខ្លាំងដូចភ្នំភ្លើងផ្ទុះ ក្រោយដឹងរឿងនិងតាមទាន់ប្តីរបស់ខ្លួនលួចលាក់មានស្រីថ្មី រហូតអត់ទ្រាំមិនបានលើកបក្ខពួកស្ទាក់ព្រួតវាយហែកអាវ ទាំងនៅកណ្តាលផ្លូវសាធារណៈ ផ្អើលអស់អ្នកដំណើរចោមរោមមើលព្រាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហេតុការណ៍នេះត្រូវបានគេរាយការណ៍ថា បានកើតឡើងកាលពីពេលថ្មីៗកន្លងទៅនេះ ស្ថិតនៅតាមដងផ្លូវសាធារណៈមួយកន្លែង ក្នុងស្រុក Fanchang ខេត្ត Anhui ភាគខាងកើតប្រទេសចិន។ រីឯវីដេអូឃ្លីបដែលត្រូវបានគេបង្ហោះចែកចាយនៅលើបណ្តាញសង្គមនោះ គឺថតបានដោយអ្នកដំណើរដែលបានចោមរោមមើលហេតុការណ៍នៃអំពើហិង្សាមួយនេះ។
ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបនោះ បានបង្ហាញឲ្យឃើញពីសកម្មភាព របស់នារីដែលជាប្រពន្ធដើម រួមនឹងបក្ខពួក (មិត្តភក្តិ) បាននាំគ្នាព្រួតវាយទាត់ធាក់ ទៅលើបុរសជាប្តីក្បត់ចិត្ត និងនាងស្រីកំណាន់ យ៉ាងធ្ងន់ដៃនិងទក់សាច់តែម្តង។
លើសពីនេះ នាងប្រពន្ធដើមក៏ថែមទាំងបានចាប់ហែកអាវនាងស្រីកំណាន់ដាច់ខ្ទេចខ្ចី វាលអស់ខ្នងសល់តែអាវក្នុង ខណៈឯបុរសជាប្តីវិញ ត្រូវបានគេមើលឃើញថា បានព្យាយាមឱបសង្រ្គុបពីលើនារីដែលជាស្រីកំណាន់ និងបានស្រែកថ្ងូរខ្លាំងៗ លាយឡំនិងភាពឈឺចាប់ ដើម្បីការពារនាងពីការវាយតប់ពីប្រពន្ធខ្លួនផងដែរ។

ក្នុងវីដេអូឃ្លីបនោះទៀតសោត គេក៏អាចឮសូរសំឡេងយំរបស់នាងស្រីកំណាន់ ហើយត្រង់ឈុតមួយ នាងប្រពន្ធដើមក៏បានស្ទុះទាញផ្តាច់ខ្សែ.កចេញពី.កប្តីខ្លួន ពោរពេញដោយកំហឹងឆេះដុំ ដោយលែងគិតខ្វល់ថា អាចនឹងដាច់រលាត់.កប្តីនោះឡើយ។

សាក្សីដែលបានឃើញហេតុការណ៍នេះ បាននិយាយថា បុរសជាប្តីដែលរងការចោទប្រកាន់ថាផិតក្បត់ រួមនឹងនាងស្រីកំណាន់នោះ បានព្យាយាមងើបរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចមកដល់ផងដែរ។
គួរឲ្យដឹងផងដែរថា ក្រោយកើតហេតុគេមិនដឹងទេថា ទំនាស់រឿងរ៉ាវស្នេហាគ្រួសារប្រហារគ្នាកណ្តាលផ្លូវមួយនេះ នឹងត្រូវបានដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ឬមានការប្ដឹងផ្តល់គ្នា ឬយ៉ាងណានោះទេ ៕
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
ទស្សានាវីដេអូខាងក្រោម៖
Warning: Graphic Content (Video Violence)
Man Lays down on his mistress to protect her from his furious wife
