បាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Muay Hardcore របស់ស្ថានីយ៍ប៉ុស្ដិ៍លេខ៨ថៃ កាលពីថ្ងៃសៅរ៍កន្លងទៅ អ្នកប្រដាល់នៅខេត្តសៀមរាប សេក គីមសាន្ត បានប្រកួតចាញ់កីឡាករម្ចាស់ផ្ទះថៃ ផេតខៅវ៉ាង់ ដោយត្រូវកីឡាករថៃវាយឲ្យសន្លប់ធំនៅក្នុងទឹកទី១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងតំណែងរងគូឯក ប្រភេទទម្ងន់៦០គីឡូក្រាម ។ ការប្រកួតចាប់ផ្ដើមក្នុងទឺកទី១ មិនទាន់បាន១នាទីស្រួលផង កីឡាករម្ចាស់ផ្ទះថៃ ផេតខៅវ៉ាង់ បានប្រើកណ្ដាប់ដៃរបស់ខ្លួនវាយចូលគុម្ពថ្គាមរបស់ គីមសាន្ត ធ្វើឲ្យដាច់ផ្ងារដួល និងត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់១០ មិនអាចបន្តការប្រកួតទៀតបាន៕
ចង់ឃើញថា មួយដៃរបស់កីឡាករថៃនោះ ធ្ងន់ដល់កម្រិតណាទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖