Bayern Munich បន្តភាពមិនដែលចាញ់ក្នុងពូល B ខណៈពេលដែល Toni Kroos ស៊ុត១គ្រាប់យក៣ពិន្ទុ ជួយ Real Madrid បន្តក្ដីសង្ឃឹមទៅមុខទៀត (មានវីដេអូ)

//s4.kh1.co/9e/9eb7798562ebd14d783cd84c554ad49ecf134622.jpg
កីទ្បា

 ២៣-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ក្រិក៖ ក្រុម Olympiacos ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Karaiskaki Stadium ទទួលស្វាគមន៍ក្រុមភ្ញៀវ FC Bayern Munich ក្នុងក្របខណ្ឌ Champions League កាលពីរាត្រីថ្ងៃអង្គារកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមទាំងពីរមានឱកាសសម្រុកគ្នាទៅវិញទៅមកដោយក្រុមម្ចាស់ផ្ទះស៊ុតបាន១០ជើងចំគោលដៅ៤ដង សម្រេចទីបាន២គ្រាប់ ចំណែកឯក្រុមភ្ញៀវស៊ុតបាន១៣ជើងចំគោលដៅ៧ដង ទម្លុះសំណាញ់ទីបាន៣គ្រាប់។

ខ្សែប្រយុទ្ធ Robert Lewandowski 
ខ្សែប្រយុទ្ធ Robert Lewandowski 

២គ្រាប់របស់ក្រុមម្ចាស់ផ្ទះធ្វើបានដោយកីឡាករ Youssef El Arabi និង កីឡាករ ​Guilherme ចំណែកឯ៣គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ២រូបផ្សេងគ្នាដោយគ្រាប់ទី១ និងទី២ធ្វើបានតាមរយៈខ្សែប្រយុទ្ធ Robert Lewandowski និង គ្រាប់ទី៣ទម្លុះសំណាញ់ទីដោយកីឡាករ Corentin Tolisso។

https://s4.kh1.co/__image/w=650,h=439,q=100/66/6671545e8ec4b48715c2454bacf0c12791fe5b29.jpg

ដូច្នេះប្រកួតចប់៩០នាទីក្រុមម្ចាស់ផ្ទះ Olympiacos រងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ FC Bayern Munich ក្នុងលទ្ធផល ២ទល់នឹង៣។ តាមរយៈលទ្ធផលនេះធ្វើអោយក្រុម Olympiacos មិនទាន់ស្វែងរកជ័យជម្នះរបស់ខ្លួនឃើញនៅឡើយទេដោយពួកគេមានតែ១ពិន្ទុប៉ុណ្ណោះក្នុងចំណោម៣ប្រកួតកន្លងទៅនេះឈរបាតតារាងក្នុងពូល B។

ក្រឡេកទៅមើល១គូទៀតក្នុងពូល A ដែលជាការប្រកួតរវាងក្រុម Galatasaray ទល់នឹងក្រុមអធិរាជស Real Madrid ។

https://s6.kh1.co/__image/w=650,h=434,q=100/54/5409fb2f34a7bc2af1add9988d6103a8c6647952.jpg

ក្រុមភ្ញៀវ Real Madrid មានឱកាសសម្រុកច្រើនទៅលើក្រុមម្ចាស់ផ្ទះដោយស៊ុតបាន២៤ជើងចំគោលដៅ១៤ដង សម្រេចទីបាន១គ្រាប់ចំណែកឯក្រុមម្ចាស់ផ្ទះវិញមានឱកាសស៊ុតបាន៧ជើងចំគោលដៅ៣ដង ប៉ុន្តែមិនអាចទម្លុះសំណាញ់ទីក្រុមភ្ញៀវបាននោះទេ។

១គ្រាប់របស់ក្រុមភ្ញៀវធ្វើបានដោយខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់កីឡាករ Toni Kroos ដែលជាការបញ្ជូនបាល់បានយ៉ាងល្អពីសំណាក់កីឡាករ Eden Hazard នៅនាទី១៨។

កីឡាករ Toni Kroos ពាក់លេខ៨ 
កីឡាករ Toni Kroos ពាក់លេខ៨ 

ក្រោយបញ្ចប់ការប្រកួតក្រុម​ភ្ញៀវ Real Madrid ទទួលជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ០ ទល់នឹង ១។ តាមរយៈលទ្ធផលនេះជួយអោយ Real Madrid ទទួលបាន៣ពិន្ទុបន្ថែមឡើងមកឈរលេខ២ក្នុងពូល A មាន៤ពិន្ទុក្នុងដៃដេញពីក្រោយក្រុមកំពូលតារាង PSG ចំនួន៥ពិន្ទុ៕

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នា អស្ចារ្យយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុម Olympiacos ទល់នឹងក្រុម Bayern Munich
ការប្រកួត Highlights រវាងក្រុម Galatasaray ទល់នឹងក្រុម Real Madrid
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T