អង់គ្លេស៖ ក្លិប Crystal Palace ត្រូវបានគេរាយការណ៍ថាបានដាក់ការចាប់អារម្មណ៍ចង់បានកីឡាករ Olivier Giroud ពីក្លិបតោខៀវ Chelsea នៅខែមករាខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកចាត់ការទូទៅរបស់ក្លិប Crystal Palace លោក Roy Hodgson ជឿជាក់ថាខ្សែប្រយុទ្ធសញ្ជាតិបារាំងរបស់ក្លិប Chelsea រូបនេះសក្ដិសមជាបេក្ខភាពដែលអាចមកដោះស្រាយបញ្ហាតំបន់ប្រយុទ្ធក្នុងក្រុមរបស់លោកបាន។
កីឡាករ Olivier Giroud មិនមានឱកាសបានបង្ហាញខ្លួនអោយក្រុមតោខៀវ Chelsea នោះទេចាប់តាំងពីខែសីហាមកម៉្លេះដោយកីឡាករវ័យ៣៣ឆ្នាំរូបនេះក៏បាននិយាយជាមួយនឹងលោក Frank Lampard ផងដែរអំពីការចាកចេញពីក្លិបនៅអំឡុងពេលទីផ្សារដោះដូរកីឡាករខាងមុខ។
យោងតាមកាសែត Dailymail បានអោយដឹងថាក្លិប Inter Milan ក៏បានដាក់សំណើមកកាន់ Chelsea ក្នុងការចចារយកកីឡាករ Giroud ផងដែរនៅខែមករាខាងមុខនេះក្នុងលក្ខខណ្ឌខ្ចីជើង។
គួររម្លឹកផងដែរថាកីឡាករ Olivier Giroud បានចាកចេញពី Arsenal មកចូលរួមជាមួយនឹង Chelsea កាលពីឆ្នាំ២០១៨ក្នុងតម្លៃ១៨លានផោន (ឬប្រហែល២៣លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន៦៨ប្រកួតស៊ុតបញ្ចូលទីបាន៣៩គ្រាប់នឹងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន១៣ដង៕
ប្រភព៖ The Sun