កុំឆ្ងល់ថាថីបាន Jennie ស្អាតម៉្លេះ តាមពិតនាងកាត់តាមម្តាយនាងទាំងស្អាត ទាំងកាលីបថ្លៃថ្នូរ ហើយមានទៀត!

//s4.kh1.co/3d/3d56d01ce1274cd77ddfe0b635cc985f3b288486.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ តារាចម្រៀងស្រីល្បីឈ្មោះលំដាប់ជួរមុខ Jennie សមាជិកក្រុម BLACKPINK ត្រូវបានមហាជនទទួលស្គាល់ថា នាងគឺជាតារាចម្រៀងស្រីមួយរូប ដែលមានសម្រស់ស្រស់ស្អាតលេចធ្លោ ទាក់ទាញមន្តស្នេហ៍បែបធម្មជាតិ និងជាទីបេតីច្រណែនរបស់នារីៗគ្រប់រូបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ហើយសម្រស់ដ៏ទាក់ទាញអំណោយផលពីធម្មជាតិរបស់ Jennie នេះផងដែរ ក៏ត្រូវបានគេដឹងថា នាងបានឆ្លងឈាមជ័រពីម្តាយបង្កើតរបស់នាងផ្ទាល់តែម្តង។ បើយោងតាមរូបថតរបស់ម្តាយនាងមួយចំនួន ដែលត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម បានឲ្យឃើញថា ម្តាយបង្កើតរបស់ Jennie ពិតជាមានរូបសម្រស់ស្រស់ស្អាតខ្លាំង និងមានទម្រង់មុខដូចជា Jennie ស្ទើរតែបេះបិទតែម្តង។

ដោយឡែក អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់ទៀតនោះ គឺស្ទាយ៍តុបតែងខ្លួនរបស់អ្នកស្រី គឺពិតជាមានភាពថ្លៃថ្នូរទាន់សម័យ និងចូលចិត្តលេងម៉ូតប៊្រេនៗល្បីៗដូចជាកូនស្រីសំណព្វចិត្តដូច្នោះដែរ។

ជាការពិតណាស់ កន្លងមកប្រិយមិត្តគាំទ្រធ្លាប់តែឃើញ ម្តាយបង្កើតរបស់ Jennie តាមរយៈរូបថតដែលគេបានលួចថតពីចម្ងាយ និងខ្លះទៀតលួចថតពីក្រោយមិនជាសូវច្បាស់ប៉ុន្មានឡើយ។ ប៉ុន្តែតាមរយៈការតុបតែងខ្លួនរបស់អ្នកស្រី ក៏គេនៅតែអាចមើលដឹងថា ម្តាយរបស់តារាស្រីវ័យ២៣ឆ្នាំរូបនេះ គឺអ្នកដែលនិយមចូលរួមលេងម៉ូតសម្លៀកបំពាក់ និងសម្ភារបែប Fashion ទាន់សម័យមួយរូបផងដែរ ឬអាចហៅបានថាជា « អ្នកម្តាយសម័យថ្មី » តែម្តង។ 

ម្តាយ Jennie និង Jennie
ម្តាយ Jennie និង Jennie

ប៉ុន្តែមិនថាយ៉ាងណា ថ្មីៗនេះយើងក៏អាចឃើញរូបថតមុខមាត់និងរូបរាង ម្តាយរបស់ Jennie បានយ៉ាងច្បាស់ ដោយអ្នកស្រីបានទៅតាមកូនស្រីចូលរួមកម្មវិធីបង្ហាញម៉ូតរបស់ប៊្រេន Chanel ដល់ប្រទេសបារាំង និងបានថតរូបពេញមួយចំហរជាមួយកូនស្រី បានយ៉ាងច្បាស់ថែមទៀតផង។

តួយ៉ាង តាមរយៈកាយវិការក៏ដូចជារូបថតកន្លងរវាង Jennie និងម្តាយរបស់នាង បានបញ្ជាក់ឲ្យឃើញថា ទំនាក់ទំនងម្តាយកូនរបស់អ្នកទាំងពីរ ពិតជាមានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ មិនតែប៉ុណ្ណោះ អ្នកទាំងពីរមិនត្រឹមតែមានមុខមាត់ដូចគ្នាសឹងតែបេះបិទតែប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងមានរសនិយម ចូលចិត្តខាងផ្នែកFashion ប៊្រែនល្បីៗ ដូចគ្នាមិនខុសគ្នាអ្វីបន្តិចតែម្តង៕   

Jennie និងម្តាយត្រូវបានគេលួចថតកាលពីមុន
Jennie និងម្តាយត្រូវបានគេលួចថតកាលពីមុន
Jennie និងម្តាយត្រូវបានគេលួចថតកាលពីមុន
Jennie និងម្តាយត្រូវបានគេលួចថតកាលពីមុន
Jennie និងម្តាយត្រូវបានគេលួចថតកាលពីមុន
Jennie និងម្តាយត្រូវបានគេលួចថតកាលពីមុន
រូប Jennie និងម្តាយ បច្ចុប្បន្ននេះ
រូប Jennie និងម្តាយ បច្ចុប្បន្ននេះ
ម្តាយរបស់ Jennie
ម្តាយរបស់ Jennie
ម្តាយរបស់ Jennie
ម្តាយរបស់ Jennie
Jennie
Jennie
ម្តាយរបស់ Jennie
ម្តាយរបស់ Jennie
Jennie
Jennie
Jennie 
Jennie 
Jennie
Jennie
Jennie 
Jennie 
Jennie 
Jennie 
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T