រឿងកោររោមក្លៀក និយាយចំពោះស្រីៗ គឺចេះវិធីច្រើនណាស់ ប៉ុន្តែចំពោះប្រុសៗវិញអាចនិយាយបានថា មិនសូវខ្វាយខ្វល់ ឬមិនចេះតែម្តង។ ប្រុសៗភាគច្រើនទោះមិនចូលចិត្តមានរោមក្លៀក ប៉ុន្តែនៅតែទុក ព្រោះខ្លាចគេថាចេក។ យ៉ាងណាមិនអ៊ីចឹងទេ ប្រុសៗក៏គួរកោររោមក្លៀកឲ្យបានស្អាតដូចស្រីៗដែរទៅ ខណៈហេតុផលជួយប្រុសៗពិចារណាកោររោមក្លៀក “Hello គ្រូពេទ្យ” នឹងលើកឡើងក្នុងអត្ថបទនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១- ហេតុអ្វីប្រុសៗចាំបាច់កោររោមក្លៀកដូចស្រីៗ?
មានហេតុផលច្រើន ប្រុសៗក៏គួរតែកោររោមក្លៀកឲ្យបានស្អាតដូចស្រីៗ ប៉ុន្តែហេតុផលចាំបាច់បំផុតនោះគឺ៖
– ដើម្បីមើលទៅឃើញស្អាត និងមានក្លិនល្អ៖ ប្រុសៗជាច្រើនគិតថា ទុករោមក្លៀកឲ្យដុះវែង ជួយឲ្យមើលទៅកាន់តែក្លាយជាប្រុសពេញលក្ខណៈ ហើយគំនិតនេះ ក៏គ្មានអ្វីខុសនោះដែរ។ ប៉ុន្តែប្រុសៗ គួរចំណាយពេលបន្តិច ពិនិត្យមើលក្លៀកខ្លួនឯងឡើងវិញផង បើរោមក្លៀកដុះក្រាស់ដូចព្រៃអាម៉ាហ្សូនហើយនោះ គួរតែពិចារណាម្ដងទៀត។ មានការសិក្សាមួយ រកឃើញថា ស្រីៗជាច្រើនគិតថា ប្រុសៗមានរោមក្លៀកច្រើនពេក មើលទៅគួរឲ្យខ្ពើមទៅវិញទេ។ មួយវិញទៀត មិនថារោមប្រភេទណាក៏ដោយ សុទ្ធតែអាចធ្វើឲ្យជក់ញើស និងមានក្លិនមិនល្អកើតឡើយ។
– កម្ចាត់កោសិកាមិនចាំបាច់នៅក្រោមក្លៀក៖ នៅក្រោមដៃយើង គឺមានក្រពេញអាប៉ូគ្រីនជាច្រើន ដែលក្រពេញទាំងអស់នេះ មាននាទីផលិតញើស ខណៈញើសមនុស្សប្រុស គឺមានផ្ទុកជាតិស្តេរ៉ូអ៊ីត ជាតិខ្លាញ់លីពីត ប្រូតេអ៊ីន និងសារធាតុគីមីមួយចំនួនទៀត។ ល្បាយសារធាតុទាំងអស់នេះ សុទ្ធតែមានបញ្ជាក់ព័ត៌មានជាក់លាក់សម្រាប់សុខភាពយើង ដោយអ្នកវិទ្យាសាស្ត្រគិតថា រោមក្លៀកអាចទាក់ចិត្តស្រីៗបាន កាលពីសម័យមុនទេ ប៉ុន្តែសម្រាប់ស្រីៗសម័យនេះ ប្រហែលមិនចូលចិត្ដរោមក្លៀកប្រុសៗនោះទេ។ បើអ៊ីចឹង ហេតុអ្វីយើងចាំបាច់ត្រូវទុករោមក្លៀកតទៅទៀត?
២- ប្រុសៗគួរកោររោមក្លៀកនៅពេលណា?
នេះជាការសម្រេចចិត្តចំពោះប្រុសៗម្នាក់ៗ យើងអាចទុករោមក្លៀក ដើម្បីជួយខ្លួនឯងកាន់តែមានមន្ដស្នេហ៍ក៏បាន ប៉ុន្តែក្នុងករណីរោមក្លៀកយើងមិនវែងរហូតលៀនចេញតាមដៃអាវ ពិសេសពេលយើងប្រើដៃ ឬលើកដៃឡើង ហើយបើរោមក្លៀកយើងមានសភាពរួញ វាក៏មិនលៀនចេញដូចគុម្ភព្រៃនោះដែរ នៅពេលលើកដៃឡើង។ រោមក្លៀកប្រុសៗ មិនគួរវែងខ្លាំងពេករហូតដល់ក្រដាញ់ចូលគ្នានោះទេ។ ហើយបើរោមក្លៀកយើង មានបញ្ហាដូចបានរៀបរាប់ខាងលើ វិធីដែលល្អ ត្រូវតែកោរវាចេញហើយ។
៣- កោររោមក្លៀកដោយសុវត្ថិភាពត្រូវធ្វើដោយវិធីណា?
– កាត់តម្រឹម៖ បើមិនចង់កោររោមទាំងអស់ចោលទេនោះ អាចសាកកាត់តម្រឹមក៏បាន ដោយយកកន្ត្រៃមកកាត់រោមទាំងនោះឲ្យខ្លីទៅ ជាការស្រេច។ ប្រុសៗ ក៏អាចកាត់រោមក្លៀកចោលប្រហែល ៣-៤ សង់ទីម៉ែត្រ ឬកាត់ឲ្យខ្លីតាមចិត្ដចង់បាន ព្រោះរោមក្លៀកខ្លីៗ មិនសូវមានញើស និងមិនសូវធំក្លិនពេកដែរ។
– កោរចេញ៖ បើបានកាត់តម្រឹមរោមក្លៀករួចហើយ វានៅតែមិនធ្វើឲ្យយើងពេញចិត្តទេនោះ គួរតែកោរចេញតែម្ដងទៅ។ បើរោមក្លៀកយើងវែង គួរតែកាត់តម្រឹមជាមុនសិន បន្ទាប់មកអាចយកប្រដាប់កោរពុកមាត់មកកោរ ក៏អាចយកក្រែមសម្រាប់កោរពុកមាត់ មកប្រើបានដូចគ្នា។ ត្រូវកោរពីលើចុះក្រោម ក៏មិនត្រូវកោរវាឲ្យចូលក្នុងខ្លាំងពេកទេ ដោយសារតែអាចធ្វើឲ្យយើងរកាំ ឬមានរោមដុះមិនផុតពីស្បែកនៅពេលក្រោយ។ មួយវិញទៀត ក៏មិនត្រូវកោររោមនៅកន្លែងដដែលញឹកពេកទេ ហើយគួរកោររោមក្លៀក បន្ទាប់ពីងូតទឹករួច ព្រោះជាពេលរោមមានសភាពទន់ និងងាយស្រួលកោរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet